CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung ពន្យារពេលថ្ងៃដាក់លក់ ទូរស័ព្ទអេក្រង់កោង

PhoneArena បាននាំពាក្យតាមប្រភពពីគេហទំព័របច្ចេកវិទ្យា Etnews របស់កូរ៉េ ឲ្យដឹងថា ទូរស័ព្ទ
អេក្រង់កោងរបស់ Samsung នឹងត្រូវពន្យារពេលដាក់លក់ ដល់ចុងឆ្នាំ ដោយសារមានបញ្ហាផ្នែក
បច្ចេកទេសវេចខ្ចប់។ បញ្ហានោះគឺ Samsung កំពុងស្ថិតនៅក្នុងតំណាក់បញ្ចប់នូវបច្ចេកវិទ្យាផលិត
របស់ខ្លួន ពោលគឺអេក្រង់ OLED ទាមទារត្រូវមានសំបកការពារខាងក្រៅ ដើម្បីចៀសពីសំណើម
និងអុកស៊ីសែន។ Samsung ត្រូវបានចុះកិច្ចសន្យាប័ណ្ណប៉ាតង់ជាមួយ Vitex System ស្តីពីបច្ចេក
វិទ្យានេះ។ ប៉ុន្តែ ក្រុមហ៊ុនកូរ៉េខាងត្បូង នៅតែជួបបញ្ហាខ្លះៗ ជាមួយដំណើរការវេចខ្ចប់។

Samsung បានឲ្យដឹងថា ខ្លួនទទួលបានបទពិសោធន៍ជាច្រើនក្នុងវិស័យនេះ ហើយក៏មានការ
រីកចំរើន ក្នុងការស្វែងរកបន្ទះលោហធាតុ ក៏ដូចជាបច្ចេកទេសវេចខ្ចប់ផងដែរ។ ក្រុមហ៊ុនបាន
ធ្វើការអភិវឌ្ឍបច្ចេកទេសថ្មីមួយ ដែលអាចពង្រួមរយះពេលនៃដំណើរការវេចខ្ចប់សល់ត្រឹម
ក្រោម ២ នាទីប៉ុណ្ណោះ ដោយការប្រើបច្ចេកវិទ្យាវេចខ្ចប់របស់ Vitex System  ដែលបានធ្វើការ
អភិវឌ្ឍន៍ឡើងវិញ។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍ ព័ត៌មាន Samsung និយាយពីការពន្យាពេល ការដាក់លក់ទូរស័ព្ទ
អេក្រង់កោងនេះ ត្រូវបានធ្វើឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពី LG បង្ហាញថានឹងដាក់លក់ទូរស័ព្ទអេក្រង់
កោងនេះ មុនខ្លួន។ ក្នុងនោះ LG បានសន្មត់ថា នឹងធ្វើជាក្រុមហ៊ុនទីមួយ ក្នុងការដែលនាំបច្ចេកវិទ្យា
នេះ ដាក់លក់នៅលើទីផ្សារ៕

ដោយ៖ សិលា
ប្រភព៖ VExpress


Tags: Samsung delays flexible screen phone hightech