CamNews

ថេបប្ល៊ែត 

Samsung បង្ហាញខ្លួន Galaxy Note Pro 12,2 inch និង Galaxy Tab Pro ៣ទំហំផ្សេងគ្នា (មានវីដេអូ)

មុនពេលតាំងពិព័រណ៌ CES 2014, Samsung បានធ្វើការបង្ហាញណែនាំនូវ Tablet ថ្មីពីរស៊េរី គឺ Galaxy Note Pro និង Galaxy Tab Pro ដែលក្នុងនោះ Tab Pro មានដល់ទៅ ៣ទំហំផ្សេងគ្នា។ Samsung បាន បញ្ជាក់ឲ្យដឹងថា ស៊េរី Tablet ដែលមានឈ្មោះ Pro របស់ខ្លួន បង្ហាញខ្លួនជាមួយនឹងគោលដៅ ផ្តល់ ដល់អ្នកប្រើប្រាស់ នូវបណ្តាឧបករណ៍ ដែលអាចប្រើប្រាស់បានទាំងការងារ និងការកំសាន្ត ដែលក្នុង នោះខ្លួនបានបង្កើនទំហំអេក្រង់ ឡើងដល់ 12,2 inch។ 

Galaxy Tab Pro មានអេក្រង់ ៣ទំហំផ្សេងគ្នាគឺ ទំហំ 8,4 inch, 10,1 inch និង 12,2 inch ក្នុងនោះ Galaxy Note Pro មានតែមួយម៉ូដែលប៉ុណ្ណោះគឺទំហំ 12,2 inch។

បើតាមប្រភពពី The Verge បានឲ្យដឹងថា Tablet ទាំងបួនម៉ូដែលខាងលើនេះ សុទ្ធតែមានអេក្រង់ កំរិតរីសូលុយហ្សិន 2.560 x 1.600 pixel (2K), ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.4 Kitkat, កាមេរ៉ាក្រោយ 8 MP និងកាមេរ៉ាមុខ 2 MP។ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសបាន នូវម៉ូដែល ដែលមានទាំង Wifi និង 4G ឬមានតែ Wi-Fi។

មិនត្រឹមតែផ្តោតតែទៅលើ Hardware ប៉ុណ្ណោះទេ Samsung ក៏បានបំពាក់ដល់បណ្តា Tablet ថ្មីរបស់ ខ្លួននូវ Interface ថ្មីមួយហៅថា "Magazine UI" ជាមួយនឹង Frame ដ៏ឆ្លាតវៃ។

Interface នេះគឺស្រដៀងទៅនឹង LiveTile នៅលើ Windows 8.1។

Tablet ពណ៌ស ៣គំរូគឺជា Galaxy Tab Pro ចំណែកគំរូធំជាងគេពណ៌ខ្មៅគឺជា Galaxy Note Pro ជាមួយអេក្រង់ទំហំ 12,2 inch។

បណ្តា Tablet ថ្មីខាងលើនេះ មានការរចនាម៉ូតស្រដៀងជាមួយនឹង Galaxy Note 3 និង Galaxy Note 10.1 2014 ដោយមានបំពាក់សំបកខាងក្រោយធ្វើពីស្បែកទន់ និងមានគែមរាងជ្រុងៗ។ ជាមួយនឹង បណ្តា Tablet ថ្មីទាំងអស់នេះ Samsung ក៏បានដាក់លក់មកជាមួយនូវ Mouse Bluetooth និងក្តារវាយ អក្សរ ផងដែរ។ ស៊េរី tablet Galaxy Tab Pro និង Galaxy Note Pro នឹងធ្វើការដាក់លក់នៅក្នុងត្រីមាស ទី១ ឆ្នាំ២០១៤ នេះ ជាមួយនឹងតំលៃ នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Samsung Galaxy Note Pro 12.2 inch 3 pcs Tab Pro Tablet Hightech