Logo អក្សរពណ៌ស ផ្ទៃ Oval ពណ៌ខៀវរបស់ Samsung អាចនឹងត្រូវផ្លាស់ប្តូរក្នុងពេលឆាប់ៗ
នេះ ទៅជាការរចនាម៉ូដផ្សេង បើសិនជាបណ្តាព័ត៌មានចចាមអារាមពីអូស្រ្តាលីកាលពីពេល
ថ្មីៗនេះ ជាការពិត។ តាមសំដីពីប្រភពលាក់ឈ្មោះមួយបានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិច
កូរ៉េខាងត្បូង កំពុងមានផែនការផ្លាស់ប្តូរ Brand Logo ក្នុងរយះពេលពីឥឡូវនេះរហូតដល់ការ
ពិពរណ៍បច្ចេកវិទ្យា CES 2013 នៅអាមេរិច។ ជាក់ស្តែង Logo ថ្មីនឹងមិនមានរូប Oval ផ្ទៃពណ៌
ខៀវទៀតទេ ជំនួសដោយការរចនាម៉ូដសាមញ្ញ តែទំនើបជាងមុន។ Brandstream គឺជាក្រុមហ៊ុន
ដែលទទួលភារកិច្ចក្នុងការរចនាម៉ូដ Logo ថ្មីឲ្យ Samsung។
គោលបំណងនៃការផ្លាស់ប្តូរ Logo តាមព័ត៌មានមួយចំនួនគឺ Samsung ចង់មាន "រូប Brand Logo
អន្តរជាតិមួយដែលលេចធ្លោ និងអស្ចារ្យជាងមុន"៕
ដោយ៖ សិលា
ប្រភព៖ TTE