CamNews

ទូរស័ព្ទ 

ដឹងទំហំ RAM របស់ iPhone SE ហើយ រីឯពិន្ទុ benchmark ខ្ពស់ជាងទាំង iPhone 6S/6S Plus ទៅទៀត

តាមរយះឧបករណ៍ benchmark AnTuTu បានបង្ហាញឲ្យឃើញថា ស្មាតហ្វូន iPhone SE របស់ Apple ដែលទើបតែបង្ហាញខ្លួនយប់មិញនេះ មានទំហំ 2GB RAM។ ដូច្នេះវាមានទំហំ RAM ស្មើទៅនឹង iPhone 6s និង 6s Plus ដែរ។


ទន្ទឹមនឹងនោះ លទ្ធផល benchmark តាមរយះ AnTuTu ក៏បានបង្ហាញថា iPhone SE ទទួលបាន ពិន្ទុសរុប 134358 ខ្ពស់ជាងបន្តិចបើប្រៀបនឹង iPhone 6s/6s Plus (132620) ហើយប្រាកដណាស់ ដែលថា iPhone SE ទទួលបានពិន្ទុខ្ពស់ជាងច្រើន បើប្រៀបនឹង iPhone 6/6 Plus (80554)។ ដូច្នេះ ជាមួយនឹងលក្ខណៈសម្បត្តិ និងពិន្ទុ benchmark ដូចខាងលើនេះ iPhone SE គឺដូចនឹងសំដីដែល Apple បាននិយាយថា ជាស្មាតហ្វូនទំហំ ៤អ៊ីន ខ្លាំងបំផុត សម្រាប់ ពេលបច្ចុប្បន្ននេះ។


ដូច្នេះ ពេលនេះយើងបានដឹងហើយ ពីទំហំ RAM របស់ iPhone SE។ អ្វីដែលនៅមិនទាន់ដឹងនោះគឺ ថាមពលថ្មរបស់វា៕

- អានអត្ថបទ៖ Apple Watch បញ្ចុះតម្លៃលក់ តម្លៃចាប់ពី ២៩៩ដុល្លារ និងមានបន្ថែម ខ្សែនាឡិកាថ្មីៗ
- អានអត្ថបទ៖ iPhone 5S ត្រូវបាន Apple ឈប់ផលិតទៀតហើយ បន្ទាប់ពីប្រកាសបង្ហាញ iPhone SE

- អានអត្ថបទ៖ iPhone SE បង្ហាញខ្លួនជាផ្លូវការ៖ អេក្រង់៤អ៊ីន Chip A9 កាមេរ៉ា 12MP តម្លៃចាប់ពី ៣៩៩ ដុល្លារ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Slashgear


Tags: iPhone SE AnTuTu Apple Smartphone Hightech