CamNews

ទូរស័ព្ទ 

iPhone 7 នឹងបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹក និងបន្ថែមទំហំរ៉េម កាន់តែធំជាងមុន

នៅសល់ជាង ១០ខែទៀតឯណោះទើប iPhone 7 បង្ហាញខ្លួន ប៉ុន្តែព័ត៌មានចចាមអារាមជាច្រើន ស្តីពី ផលិតផលនេះ បានចាប់ផ្តើមលេចចេញមកជាបន្តបន្ទាប់ហើយ។ ថ្មីៗនេះក្រុមហ៊ុនស្ថិតិ TrendForce បាន បង្ហាញពីចំនួនតួរលេខ ឲ្យឃើញថា Apple បានដើរទាន់ចំណែកទីផ្សារក្រុមហ៊ុន Samsung ហើយ។ នៅ ឆ្នាំ ២០១៦ ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង នឹងផលិតស្មាតហ្វូនម៉ូដែលថ្មី ដោយធ្វើកំណែអាប់ឌេតលើ ម៉ូដែល Galaxy S6 និង S6 Edge ក្នុងពេលដែល iPhone 7 របស់ Apple ត្រូវបានសង្ឃឹមថា នឹងចាកចេញ ផុតពីស្រមោលរបស់ iPhone 6 និង iPhone 6S ពោលវានឹងជាស្មាតហ្វូនថ្មីស្រឡាងមួយ ទាំងរូបរាង និង លក្ខណៈសម្បត្តិទំនើបៗជាច្រើនទៀត។

អានអត្ថបទ៖ ទីបំផុត Smartphone ប្រភេទបត់រូបរាងស្អាត ផ្នែកក្រោយស្រដៀង Galaxy S6 របស់ Samsung បង្ហាញជាផ្លូវការហើយ

គំរូ concept iPhone 7 របស់ TechRadar

"Apple នឹងបង្ហាញណែនាំម៉ូដែលអាប់ឌេតុមួយរបស់ iPhone ត្រកូល C (អាចជា iPhone 6C) ដែលមាន ទំហំអេក្រង់ 4 inch នៅពាក់កណ្តាលឆ្នាំ ២០១៦។ រីឯចំនុចទាក់ទាញរបស់ iPhone 7 អាចជាបរិមាណ ទំហំ RAM ដែលឡើងដល់ 3 GB សម្រាប់ម៉ូដែល 5,5 inch និងមានសមត្ថភាពការពារជម្រាបទឹក" អ្នក តំណាងក្រុមហ៊ុនស្ថិតិខាងលើបង្ហើបឲ្យដឹង។ 

អានអត្ថបទ៖ Apple Watch លក់មិនសូវដាច់ កាត់បន្ថយបរិមាណ 1/3 នៃការផលិត នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៥

ដោយផ្តោតទៅលើទីផ្សារទូរស័ព្ទចល័តទូទាំងពិភពលោក នៅឆ្នាំក្រោយ TrendForce បានឲ្យដឹងថា ទាំងក្រុមហ៊ុន Samsung ក៏ដូចជា Apple នឹងផ្តោតខ្លាំងទៅលើទីផ្សារប្រទេសឥណ្ឌា។ ក្រោមសម្ពាធរបស់ បណ្តាក្រុមហ៊ុនស្មាតហ្វូនប្រទេសចិន Samsung នឹងផលិតចេញនូវគំរូស្មាតហ្វូនជាច្រើន ដែលមានតម្លៃ ទាប ដើម្បីប្រកួតប្រជែងទីផ្សារ។ 

ស្តីពីនិន្នាការនៃការប្រើប្រាស់ ក្រុមហ៊ុន TrendForce បានទស្សទាយន៍ថា បណ្តាគំរូស្មាតហ្វូនលំដាប់ កំពូលតារាងសម្រាប់ឆ្នាំ ២០១៦ នឹងប្រើប្រាស់ Chip នៅលើដំណើរការ 14/16nm, RAM អាចឡើងដល់ 4 GB ឬ 6 GB, ពីអេក្រង់ Full HD ឡើងដល់ QHD។ បណ្តាឧបករណ៍ស៊េរីមធ្យម នឹងប្រើប្រាស់ Chip 28nm, RAM អតិបរមា 3GB និងមានអេក្រង់ត្រឹម Full HD៕

អានអត្ថបទ៖ Samsung នឹងផ្តោតទៅលើប្រព័ន្ធប្រតិបត្តិការ Tizen នៅក្នុងឆ្នាំ ២០១៦

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ TrendForce, Zing


Tags: iPhone 7 Waterproof Apple Smartphone Hightech