CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឆ្នាំងសាក iPhone ក្លែងក្លាយ អាចបង្កឲ្យមាន គ្រោះថ្នាក់ដល់អាយុជីវិត

នៅក្នុងរយះពេលមិនដល់មួយសប្តាហ៍ផង គឺមានករណីគ្រោះថ្នាក់ដល់ទៅពីរករណី ដោយសារ
ឆក់អគ្គិសនី ពីឆ្នាំងសាក iPhone។ មិនបាត់បង់ជីវិត ដូចនារីបម្រើភ្ញៀវលើយន្តហោះ នាង Ma
Ailun ប៉ុន្តែលោក Wu Jian ក៏កំពុងស្ថិតក្នុងស្ថានភាពសន្លប់ និងអាចមានប៉ះពាល់ខ្លាំង ដល់ខួរ
ក្បាល ថែមទៀតផង។

កាលពីចុងឆ្នាំមុន ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ បានកើតឡើងនៅប្រទេសអង់គ្លេស
ជាមួយនឹងឧបករណ៍ស្តាប់តន្ត្រី iPod។ លក្ខណៈរួមនៃបណ្តាគ្រោះថ្នាក់ទាំងនេះ គឺជនរងគ្រោះ
សុទ្ធតែប្រើប្រាស់ ឆ្នាំងសាក ដែលមិនមែនជារបស់ហ្ស៊ីន (Original) របស់ក្រុមហ៊ុន Apple។

បើសិនជាយើងមើលពីខាងក្រៅ បណ្តាឆ្នាំងសាកក្លែងក្លាយទាំងនោះ គឺវាមានរូបរាងដូចខ្លាំង
ណាស់ ទៅនឹងផលិតផលហ្ស៊ីន។ តែបើសិនជាយើង ពិនិត្យឲ្យច្បាស់បន្តិច ពេលខ្លះយើងអាច
មើលឃើញលក្ខណៈ ខុសគ្នាខ្លះៗ ត្រង់អក្សរតូចៗ ដែលព្រីននៅលើផលិតផល ដែលអាច
ជា  "Design by Abble" ឬ "Designed by California" ជំនួសអក្សរ Original "Designed by Apple
in California" នៅលើផលិតផលហ្ស៊ីន។ និយាយរួម គឺយើងពិតជាពិបាកក្នុងការបែងចែកតាម
រយះ រូបរាងខាងក្រៅណាស់ ប៉ុន្តែផ្នែកខាងក្នុងនៃផលិតផលក្លែងក្លាយ និងផលិតផលហ្ស៊ីន
គឺខុសគ្នាដាច់។

បើតាម Sherriff តង់ស្យុងខាងក្នុងនៃឆ្នាំងសាក iPhone ហ្ស៊ីន គឺនៅរក្សាតែកំរិត 5V ប៉ុណ្ណោះ។
ប៉ុន្តែសំរាប់ឆ្នាំងសាក iPhone ក្លែងក្លាយ តង់ស្យុងខាងក្នុងអាចឡើងដល់កំរិត 340V DC ឯ
ណោះ ដែលគ្រប់គ្រាន់ បង្កឲ្យមនុស្ស ឆក់ស្លាប់បាន។

តាមរយះ ករណីឆក់ស្លាប់មនុស្ស ដោយសារការប្រើឆ្នាំងសាក iPhone ក្លែងក្លាយនេះដែរ គប្បី
ប្រិយមិត្តដែលប្រើប្រាស់ទូរស័ព្ទ iPhone គួរពិនិត្យឲ្យបានល្អិតល្អន់ និងជ្រើសរើសប្រើប្រាស់
ឆ្នាំងសាក Original របស់ Apple ដើម្បីចៀសវាង ក៏ដូចជាបង្ការគ្រោះថ្នាក់ជាយថាហេតុ ដែល
កើតឡើងតាមរយះការឆក់អគ្គិសនី ពីឆ្នាំងសាកក្លែងក្លាយ ដូចករណីដែលបានកើតឡើងនៅ
ប្រទេសចិន កាលពីពេលថ្មីៗនេះ។ អាយុជីវិតយើង វាមានតំលៃថ្លៃជាងឆ្ងាយ បើប្រៀបជាមួយ
តំលៃឆ្នាំងសាកហ្ស៊ីន ដែលមានតំលៃមិនដល់ ៤០ដុល្លារ ផងនោះ។

មានលុយទិញ iPhone តំលៃដល់ទៅរាប់រយដុល្លារ ហេតុអ្វីមិនអាចទិញឆ្នាំងសាកហ្ស៊ីនបាន
មែនទេប្រិយមិត្តទាំងអស់គ្នា ?

ដោយ៖ សិលា
ប្រភព៖ Zng


Tags: fake iPhone Charger kill user death threat apple hightech