យោងតាមគេហទំព័រ 9to5Mac ដែលជាប្រភពព័ត៌មានដ៏ជិតស្និទ្ធមួយជាមួយ Apple បានឲ្យដឹងថា iPhone 5se មិនប្រាកដថាជាឈ្មោះហៅចុងក្រោយរបស់ស្មាតហ្វូន ទំហំ៤អ៊ីនថ្មីដែល Apple កំពុង តែរៀបចំធ្វើការបង្ហាញណែនាំដល់សាធារណជននោះទេ។ ក្រៅពីនេះ ស្មាតហ្វូននេះនឹងប្រើប្រាស់ ឈីបដំណើរការ A9 ជាមួយនឹងការគាំទ្ររបស់អង្គដំណើរការ M9 ថ្មីបំផុតរបស់ Apple ពោលគឺមិន មែនប្រើឈីប A8 ដូចអ្វីដែលបណ្តាព័ត៌មានចចាមអារ៉ាមមុនៗបានចុះផ្សាយនោះឡើយ។ ឈីប A9 គឺជាឈីបដំណើរការដែលត្រូវបាន Apple បង្ហាញណែនាំជាលើកដំបូងនៅលើម៉ូដែល iPhone 6s។
តាមប្រភពព័ត៌មានដដែល បានបន្ថែមឲ្យដឹងថា ឧបករណ៍នេះនឹងជាស្មាតហ្វូនជំនួសឲ្យ iPhone 5s។ iPhone 5se (ឈ្មោះហៅបណ្តោះអាសន្ន) នឹងមានអង្គផ្ទុកទិន្នន័យពីរជម្រើសគឺ 16GB និង 64GB។
បណ្តាព័ត៌មានចចាមអារ៉ាមកាលពីពេលមុនៗបានឲ្យដឹងថា iPhone 5se នឹងប្រើប្រាស់ឈីប A8/M8 ដូចទៅនឹង iPhone 6 និង 6 Plus។ បណ្តាលក្ខណៈសម្បត្តិផ្សេងទៀតរបស់ឧបករណ៍ រួមមាន ការ រចនាម៉ូតតួខ្លួនធ្វើពីលោហធាតុ កាមេរ៉ាក្រោយទំហំ 8 MP ដូចទៅនឹង iPhone 6/6s និងមានបំពាក់នូវ បច្ចេកវិទ្យា 3D Touch។
បើសិនជាព័ត៌មានថ្មីដែលទើបតែចែករំលែកឲ្យដឹងរបស់ 9to5Mac គឺជាការពិត នោះ Apple នឹងធ្វើការ បង្ហាញណែនាំ iPhone 5se នៅប្រហែលជាពាក់កណ្តាលខែមីនា ឆ្នាំនេះ៕
- អានអត្ថបទ៖ Samsung Gear S2 Classic ពណ៌ Rose Gold និង Platinum ចាប់ផ្តើមបញ្ចេញ លក់ហើយ ក្នុងតម្លៃប្រហែល ៥២១ ដុល្លារ
- អានអត្ថបទ៖ Lenovo K4 Note ទើបតែបង្ហាញខ្លួន ពេលនេះក្រុមហ៊ុនបញ្ចេញ K5 Note សំបក លោហធាតុ តម្លៃថោកមួយទៀតហើយ
ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5Mac, VR