CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung បង្ហាញខ្លួនឧបករណ៍ដំបូងគេ ប្រើប្រព័ន្ធប្រតិបត្តិការ Tizen

ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង រួមជាមួយ Intel នឹងធ្វើការបង្ហាញណែនាំឧបករណ៍ដំបូងគេ ប្រើប្រព័ន្ធ ប្រតិបត្តិការ Tizen នៅខែកុម្ភះ ឆ្នាំក្រោយនៅ Barcelona ប្រទេសអេស្បាញ មុនមួយថ្ងៃ នៃការប្រារព្ធ ពិព័រណ៌ Mobile World Congress 2014 ។

លិខិតអញ្ជើញ មិនបានសរសេរបញ្ជាក់ពីប្រភេទឧបករណ៍ណាមួយ ដែលក្រុមហ៊ុនទាំងពីរខាងលើនឹង បង្ហាញខ្លួន ឲ្យដឹងឡើយ ប៉ុន្តែប្រភពបានឲ្យដឹងថា Samsung នឹងបង្ហាញខ្លួននូវបណ្តាឧបករណ៍ដែល ប្រើប្រព័ន្ធប្រតិបត្តិការ Tizen។

ប្រព័ន្ធប្រតិបត្តិការ Tizen នឹងត្រូវបានបង្ហាញខ្លួន​ យ៉ាងទូលំទូលាយ នៅឆ្នាំក្រោយ

កាលពីខែវិច្ឆិកា កន្លងទៅ មានក្រុមហ៊ុនដល់ទៅ​ ៣៦ បានចូលរួមនៅក្នុងរៀបចំបង្កើត ប្រព័ន្ធប្រតិបត្តិ ការ  Tizen ក្នុងនោះរួមមានបណ្តាក្រុមហ៊ុនធំៗ ល្បីឈ្មោះដូចជា Samsung, Panasonic, eBay, Sharp, McAfee និង Intel…។ នៅថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ ២០១៤  Samsung នឹងក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបង្ហាញខ្លួន ឧបករណ៍ប្រើ Tizen OS៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Samsung ធ្វើឲ្យលេចចេញ ឲ្យដឹងលក្ខណៈសម្បត្តិខ្លះៗ របស់ Galaxy S5 និង Note 3 ពណ៌ក្រហម
- Nokia Lumia 630/635 ប្រើស៊ីមពីរ ជិតធ្វើការបង្ហាញខ្លួនហើយ

- អីយ៉ា! សំបកការពារ iPhone 5/5S មួយនេះ អាចប្រើចិតបន្លែផ្លែឈើ គាស់គម្របដប...(មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Samsung first devices Tizen Hightech