តាមប្រភពពី MacFan (គេហទំព័រសំរាប់ Fan ដ៏ស្មោះស្ម័គ្ររបស់ Apple) បានឲ្យដឹងថា iPhone
ជំនាន់ទី 6 រឺ iPhone 5S នឹងមានព្រឹត្តិការណ៍ណែនាំខ្លួនមួយ នៅថ្ងៃទី 20/6 និងដាក់លក់នៅ
មួយខែបន្ទាប់នោះ។ ក្នុងនោះ Version iPhone តំលៃថោក ដែលមានគោលដៅវាយលុកនៅ
លើទីផ្សារប្រទេសកំពុងអភិវឌ្ឍ ដូចជា ប្រទេសចិន ឥណ្ឌា នឹងបង្ហាញខ្លួននៅខែសីហា។
ពេលវេលានៃការបង្ហាញខ្លួន នៅខែមិថុនានេះ អាចនឹងជឿជាក់បាន បើសិនជាយើងគិតដល់ពី
រឿងដែល Apple ចង់ធ្វើការប្រកួតប្រជែងពីបរិមាណនៃការលក់ចេញ ជាមួយ Samsung Galaxy
S4 (គំរូស្មាតហ្វូនដែលនឹងចេញលក់ជាផ្លូវការ នៅខែមេសាខាងមុខនេះ) ។
ថ្ងៃទី 20/6 គឺវាកៀកថ្ងៃខួបអនុស្សាវរីយ៍ 6 ឆ្នាំ ដែល iPhone ដំបូងបង្ហាញខ្ឡួននៅលើទីផ្សារ។ ព័ត៌-
មានចចាមអារាមមុននេះបានឲ្យដឹងថា Apple នឹងប្រារព្ធធ្វើព្រឹត្តិការណ៍នៅចំថ្ងៃនោះ។ ជាក់ស្តែង
ថ្ងៃទី 29/6 ឆ្នាំនេះ ត្រូវចំថ្ងៃសៅរ៍ ដែលវាមិនមែនជាថ្ងៃល្អ (ទទួលបានជោគជ័យច្រើន) ក្នុងការដាក់
បង្ហាញផលិតផលដ៏ធំមួយឡើយ៕
ដោយ៖ សិលា
ប្រភព៖ Zng