បន្ទាប់ពីបញ្ចេញនូវ iOS 7 beta 2 នៅថ្ងៃនេះ Apple បានបន្តធ្វើការ Update iOS 7 beta 3 ដល់
បណ្តាអ្នកអភិវឌ្ឍន៍។ ជាធម្មតា Version Update ថ្មី គឺផ្តោតទៅលើការជុសជួល កែតម្រូវ ឲ្យបាន
ល្អជាងមុន (ល្អបំផុត តាមដែលអាចធ្វើបាន) ដល់ប្រព័ន្ធ ក៏ដូចជាធ្វើឲ្យប្រសើរឡើង នូវទិន្នផល
ដំណើរការ នៃឧបករណ៍។ បើសិនជា iPhone ឬ iPad របស់អ្នកកំពុងតែប្រើ beta 2 អ្នកអាចចូល
ពិនិត្យមើលការ Update និង Set up នៅលើឧបករណ៍របស់អ្នកតាមរយះ OTA ដែល Version
Update នេះមានទំហំ 214MB និងមានការកែសម្រួលនូវកំហុសជាច្រើនរួមមាន Airdrop, សមត្ថ
ភាពរបស់ iCloud, Calendar, Notes .... អ្នកមិនចាំបាច់ add UDID ក៏អាចសាកល្បង Set up
Version iOS 7 beta ថ្មីនេះបានដែរ។
តាមប្រភពបានឲ្យដឹងថា ក្រោយពីការសាកល្បងប្រើបានប៉ុន្មាននាទីមក ឃើញថា iOS 7 beta 3
ប្រើលឿនជាង Version beta មុនច្រើន, lag បានថយចុះគួរឲ្យកត់សំគាល់ និងចំនុចគួរឲ្យចាប់
អារម្មណ៍ជាច្រើនផ្សេងទៀត។ សាកល្បងទទួលយកនូវអ្វីដែលថ្មី នៅលើ iOS 7 beta 3 ដោយ
ខ្លួនអ្នក ៕
ដោយ៖ សិលា
ប្រភព៖ TTE