នេះប្រហែលជាផលិតផល ដែលនឹងមិនអាចលេចចេញ រូបរាងពិតប្រាកដ នៅលើទីផ្សារឡើយ ប៉ុន្តែ ពួកវា ពិតជាសក្តិសមបំផុតជាម៉ូដែល Concept ស្អាតបំផុត ស្តីពីផលិតផល iPhone របស់ Apple។
វីដេអូដែលរចនាម៉ូតដោយ Set Solution បានបង្ហាញឲ្យឃើញពីគំរូ Concept iPhone Air ជាមួយនឹង ការរចនាម៉ូត មានកម្រាស់យ៉ាងស្តើង រួមនឹងគំរូ Concept iPhone 6C (អក្សរ C នៅទីនេះ គឺជាអក្សរ កាត់នៃភាសាអង់គ្លេសថា Curve ដែលមានន័យថា "កោង" គឺមិនមែនពាក្យ Color មានន័យថាច្រើន ពណ៌ដូច iPhone 5C នោះទេ)។
ស្មាតហ្វូន iPhone Air នៅក្នុងវីដេអូខាងក្រោមនេះ គឺមានកម្រាស់ពី ១,៥ មម ដល់ ៣ មម និងទម្ងន់តែ ៧០ ក្រាមប៉ុណ្ណោះ។ ក្នុងនោះ iPhone 6C concept នៅតែមានច្រើនពណ៌ប្លែកភ្នែក ប៉ុន្តែវាមានអេក្រង់ កោងដូចទៅនឹង LG G Flex ដែរ។
សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
គំរូ Concept iPhone Air
គំរូ Concept iPhone 6C
ប្រែសម្រួល៖ សិលា
ប្រភព៖ zing