CamNews

ផលិតផលថ្មី 

Microsoft បង្ហាញខ្លួន Skype Video Messages, Support ផ្ញើសារវីដេអូ ដល់អ្នកកំពុង Offline

Microsoft ទើបតែបង្ហាញ​ Application ថ្មីមួយគឺ Video Messages ជាផ្លូវការ សំរាប់ Skype ក្រោយ
ពីធ្វើការអភិវឌ្ឍន៍ពីរបីខែមក។ សេវាកម្មនេះត្រូវបានបំពាក់ក្នុង Application Skype សំរាប់បណ្តា
ឧបករណ៍ប្រព័ន្ធប្រតិបត្តិការ iOS, Android និងម៉ាស៊ីន Mac។  Video Messages អនុញ្ញាតឲ្យអ្នក
ប្រើប្រាស់ អាចធ្វើការផ្ញើសារក្រោមទម្រង់ជា File Video ដែលមានរយះពេលអតិបរមា ៣នាទី
ដល់មិត្តភក្តិ, ជាពិសេសសំរាប់ផ្ញើទៅអ្នកដែលមិនអាចឆ្លើយតបការ Call របស់អ្នកបាន។

សេវាកម្មថ្មីនេះ នៅមិនទាន់អាចប្រើនៅលើ់ Windows បានទេ ប៉ុន្តែអ្នកប្រើ  Windows រឺ Windows
Phone នៅតែអាចបើកមើលបានសារវីដេអូដែលមិត្តភក្តិផ្ញើមកឲ្យបាន។ Microsoft បានឲ្យដឹងថា
Version Skype ដែល Support Video Messages សម្រាប់ Windows នឹងបង្ហាញខ្លួណនៅចុងខែ
មេសាខាងមុខនេះ។



Video Messages អាចដំណើរការបានដោយពឹងលើ កាមេរ៉ាមុខរបស់ឧបករណ៍( ស្មាតហ្វូន, Tablet,
Laptop...) ហើយយើងក៏អាចដូរទៅប្រើនៅកាមេរ៉ាក្រោយបានយ៉ាងងាយស្រួល។ អ្នកអាចផ្ញើសារ
វីដេអូទៅមិត្តភក្តិ ទាំងអ្នកកំពុង Online និង Offline។

សូមបញ្ជាក់ផងដែរថា Video Messages នេះគឺជាផ្នែកមួយនៃ Skype Premium។ ក្រោយពីផ្ញើសារ
វីដេអូបាន ២០សារដោយមិនគិតថ្លៃ អ្នកត្រូវចំណាយប្រាក់ ៤,៩៩ ដុល្លារក្នុងមួយខែ ដើម្បីមានសិទ្ធិ
អាចបន្តប្រើសេវាកម្មនេះទៀត។

Download Skype Version ថ្មីបំផុតសម្រាប់ Android សូមចុច ទីនេះ !!!
Download Skype Version ថ្មីបំផុតសម្រាប់ iOS សូមចុច ទីនេះ !!!
Download Skype Version ថ្មីបំផុតសម្រាប់ Mac សូមចុច ទីនេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Microsoft Skype Video Messages video messaging hightech news