CamNews

ទូរស័ព្ទ 

Microsoft ត្រៀមខ្លួនជាស្រេច នឹងចំណាយ ៧ពាន់លានដុល្លារ ដើម្បីទិញ BlackBerry

ក្នុងរយះពេលថ្មីៗកន្លងទៅនេះ ព័ត៌មានស្តីពីការដែល BlackBerry ចង់លក់ក្រុមហ៊ុនរបស់ខ្លួន បាន លេចចេញនៅលើបណ្តាគេហទំព័រព័ត៌មានជាច្រើន ដែលក្នុងនោះបេក្ខភាពដែលមានលទ្ធភាព ចាប់ អារម្មណ៍ចង់បាន BlackBerry រួមមាន Microsoft, Xiaomi, Huawei និង Lenovo។ មានប្រភពព័ត៌មាន មួយបានឲ្យដឹងថា Microsft បានត្រៀមខ្លួនជាស្រេច នឹងចំណាយនូវទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារ ដើម្បីធ្វើជាម្ចាស់ក្រុមហ៊ុនផលិតផលស្មាតហ្វូន កាណាដា នេះ។ 

អាន៖ Samsung ច្រានចោលព័ត៌មាន ដែលថាខ្លួន នឹងបង្ហាញ Galaxy Note 5 នៅក្នុងខែកក្កដា

កាលពីដើមឆ្នាំនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា Samsung ចង់ទិញយក BlackBerry ក្នុង តំលៃ ៧,៥ពាន់លានដុល្លារ។ ប៉ុន្តែក្រោយមក BlackBerry បានធ្វើការបដិសេធនូវព័ត៌មានដែលថា Samsung ចង់ទិញក្រុមហ៊ុនខ្លួន ហើយថាករណីទិញលក់នេះ ក៏មិនអាចក្លាយជាការពិតដែរ។

ចំណាយប្រាក់ ៧ពាន់លានដុល្លារ មានន័យថា Microsoft នឹងទិញភាគហ៊ុនរបស់ BlackBerry ជាមួយ នឹងតំលៃ ១៣,២៣ ដុល្លារ/ភាគហ៊ុន គឺខ្ពស់ជាង ២៦% បើប្រៀបធៀបជាមួយនឹងកំរិតតំលៃភាគហ៊ុន របស់ BlackBerry នៅលើទីផ្សារ។ កំរិតតំលៃភាគហ៊ុនរបស់ BlackBerry ដែលបានប្រតិបត្តិចុងក្រោយ កាលពីសប្តាហ៍មុនគឺ ១០,៤៨ ដុល្លារ។

អាន៖ លេចចេញព័ត៌មាន ស្តីពីលក្ខណៈសម្បត្តិរបស់ Galaxy A8 គួរឲ្យចាប់អារម្មណ៍

បរិមាណលក់ BlackBerry Passport និង Classic មានបរិមាណតិចតួច ដែលធ្វើឲ្យ BlackBerry ធ្លាក់ ចូលក្នុងផលវិបាកមួយកាន់តែជ្រៅ។ ថ្មីៗនេះ ក្រុមហ៊ុនបានធ្វើការប្រកាសជាផ្លូវការ កាត់បន្ថយបុគ្គលិក នៅទូទាំងពិភពលោក ផងដែរ៕

អាន៖ កំពូលស្មាតហ្វូនស៊េរីខ្ពស់បំផុត របស់ LG នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ
អាន៖ Concept Galaxy Note 5 Edge អេក្រង់កោង ជ្រុងទាំងសងខាង ស្អាតអស់ទាស់ !​ (មានវីដេអូ)
អាន៖ ក្រោយរយះពេល ៦ឆ្នាំ ទីបំផុត លោកប្រធានាធិបតី បារាក់ អូបាម៉ា មានគណនី Twitter ផ្ទាល់ខ្លួន

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: Microsoft BlackBerry Smartphone Hightech