ក្រុមហ៊ុន Microsoft ទើបធ្វើការប្រកាសឲ្យដឹងថា ខ្លួនបានធ្វើការសហប្រតិបត្តិការជាមួយនឹង Sony, LG រួមជាមួយក្រុមហ៊ុន Hardware ១៨ ក្រុមហ៊ុនផ្សេងទៀត ក្នុងគោលដៅធ្វើការដំឡើងនូវបណ្តា Software របស់ខ្លួន រួមមាន Office និង Skype ដាក់នៅលើបណ្តាផលិតផល Tablet របស់ពួកគេ។
អាន៖ សុខៗ iPhone 6C លេចចេញរូបរាងនៅលើ គេហទំព័ររបស់ Apple
ដូច្នេះ ចំនួននៃបណ្តាដៃគូសហការ ដែលនឹងត្រូវធ្វើការដំឡើងជាស្រេចនូវកម្មវិធី Office និង Skype នៅលើបណ្តាផលិតផល Tablet របស់ពួកគេ គឺបានកើនឡើងដល់ ៣១ ក្រុមហ៊ុន។ គ្រាន់តែនៅខែមុន Microsoft បានធ្វើការសហការជាមួយ Samsung, Dell និងក្រុមហ៊ុន ៨ ផ្សេងទៀត ដើម្បីធ្វើការដំឡើង កម្មវិធី Office និង Skype នៅលើបណ្តាផលិតផល Tablet ក្នុងពេលអនាគតរបស់ពួកគេ។
អាន៖ Microsoft ត្រៀមខ្លួនជាស្រេច នឹងចំណាយ ៧ពាន់លានដុល្លារ ដើម្បីទិញ BlackBerry
នៅក្នុង ចំណោម ក្រុមហ៊ុនផលិតទាំង ១៨ ដែលធ្វើការសហការជាមួយ Microsoft កាលពីពេលថ្មីៗ នេះ គឺមានបណ្តាក្រុមហ៊ុនដែលមានឈ្មោះបោះសំឡេង គួរឲ្យចាប់អារម្មណ៍មួយចំនួន ក្នុងនោះ រួមមាន៖ LG (កូរ៉េខាង ត្បូង), Sony (ជប៉ុន) និង Haier (ចិន)។
ជាក់ស្តែង បន្ទាប់ពីពេលសហការគ្នា បណ្តាកម្មវិធី Software របស់ Microsoft រួមមាន Word, Excel, PowerPoint, OneNote, OneDrive និង Skype នឹងត្រូវបានធ្វើការដំឡើងជាស្រេច នៅលើបណ្តា ផលិត Tablet ថ្មីៗបំផុតរបស់បណ្តាក្រុមហ៊ុនខាងលើ។ សម្រាប់ LG គឺនឹងជាគំរូ Tablet ថ្មីបំផុតមួយ ដែលមិនទាន់កំណត់ថ្ងៃបង្ហាញណែនាំខ្លួននៅឡើយ។ ចំណែក Sony មុនគេបង្អស់នឹងជាគំរូ Xperia Z4 Tablet ដែលជិតធ្វើការបង្ហាញខ្លួន៕
អាន៖ Samsung ច្រានចោលព័ត៌មាន ដែលថាខ្លួន នឹងបង្ហាញ Galaxy Note 5 នៅក្នុងខែកក្កដា
ប្រែសម្រួល៖ ករុណា
ប្រភព៖ Android Authority, Vreview