CamNews

ព័ត៌មានបច្ចេកវិទ្យា 

ល្បីថា Apple Watch 2 នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ, ខណៈ Apple ជឿជាក់ខ្លាំង លើម៉ូដែលនេះ

យោងតាមព័ត៌មានពីគេហទំព័រ PhoneArena ដែលបានដកស្រង់ប្រភពចេញពីគេហទំព័រ DigiTimes បានបង្ហើបឲ្យយើងបានដឹង ពីព័ត៌មានថ្មីបំផុតពីខាងដៃគូសហការរបស់ Apple ដោយបានបញ្ជាក់ ប្រាប់ថា ក្រុមហ៊ុនមួយនេះ កំពុងតែធ្វើការរៀបចំផែនការផលិត Apple Watch ជំនាន់ទី២ ហើយវា នឹងត្រូវបានធ្វើការបង្ហាញណែនាំខ្លួន ជាផ្លូវការ នៅចុងឆ្នាំ ២០១៦ នេះ។ ទន្ទឹមនឹងនោះ ប្រភពក៏បាន​បន្ថែមឲ្យដឹងថា Apple មានការជឿជាក់ខ្លាំងទៅលើ Apple Watch 2 ហើយសន្យាថា បរិមាណលក់ ចេញរបស់ Apple Watch 2 អាចនឹងមានចំនួនដល់ ២លានគ្រឿង ក្នុងមួយខែៗ។

ជាមួយនឹងស្ថានភាពលក់ចេញមិនសូវបានល្អរបស់ Apple Watch ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple ត្រូវខិតខំច្នៃ បង្កើតនូវភាពភ្ញាក់ផ្អើលមួយ នៅលើ Apple Watch 2 ដើម្បីទាក់ទាញនូវចំណាប់ អារម្មណ៍អ្នកប្រើប្រាស់មកវិញ។ ទន្ទឹមគ្នានឹងបណ្តាការអាប់ឌេតយ៉ាងច្រើនរបស់ WatchOS3 ក្រុម ហ៊ុនក៏ត្រូវគិតទៅដល់ការអាប់ឌេតដ៏ខ្លាំងក្លាមួយ ស្តីពីផ្នែករឹង (Hardware) ដល់គំរូស្មាតវ៉ចរបស់ខ្លួន ដើម្បីត្រៀមខ្លួនអាចអភិវឌ្ឍខ្លួនទាន់ បណ្តាបច្ចេកវិទ្យាថ្មីៗ ក្នុងពេលអនាគត៕

- អានអត្ថបទ៖ ព័ត៌មានថ្មីបំផុតស្តីពី Galaxy Note 7: អាចការពារជម្រាបទឹក, ថាមពលថ្ម 3500mAh, RAM 4GB, កាមេរ៉ា 12MP

 

ប្រែសម្រួល៖ មង្គល


Tags: Apple Watch 2 Smartwatch Apple Hightech