CamNews

ទូរស័ព្ទ 

iPhone 6 ថ្លៃជាង កំណែបច្ចុប្បន្ន ១០០ដុល្លារ តើអ្នកហ៊ានចំណាយ ដែរទេ?

ដោយមានការផ្លាស់ប្ដូរមួយចំនួនធំ ដូចជាអេក្រង់ធំ រួមនឹងគ្រឿងម៉ាស៊ីនខ្លាំងជាងកំណែមុនៗ
iPhone ជំនាន់ទី ៦ អាចនឹងត្រូវបាន Apple លក់ក្នុងតម្លៃថ្លៃជាងមុន ១០០ដុល្លារអាមេរិក។


យោងតាមអ្នកវិភាគ Peter Misek មកពី Jeffries បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងពិភាក្សាជា
មួយបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់នានា នៅទឹកដីអាមេរិក អំពីគម្រោងដំឡើងថ្លៃរបស់ iPhone 6 ព្រោះ
ថា វាគឺជាកំណែដែលត្រូវបាន  Apple កែលំអច្រើនបំផុត មិនធ្លាប់មានពីមុនមក ក្នុងនោះ ចំណុច
សំខាន់ៗដែលត្រូវបានកែលំអ មានដូចជា  អេក្រង់ធំជាងកំណែមុន  រចនារូបរាងស្ដើងជាងមុន
ព្រមទាំង ប្រូសេសឺរ A8 ល្បឿនលឿនជាងកំណែមុន និងប្រព័ន្ធដំណើរការ iOS 8 ។

មុន​នេះ រូប​ភាព​បែក​ធ្លាយ​មួយ​ចំនួន ក៏​បាន​បង្ហាញ​អំពី​គ្រោង​រចនា​រូប​រាង​របស់
iPhone 6


ប្រសិនបើ ប្រការខាងលើនេះ បានក្លាយជាការពិត នោះ iPhone ថ្មី នឹងមានតម្លៃខ្ពស់ជាងកំណែ
មុនៗ ដល់ទៅ ១០០ដុល្លារអាមេរិក។ ប៉ុន្ដែ ក្នុងស្ថានភាពប្រកួតប្រជែងដូចបច្ចុប្បន្ន ការតម្លើងថ្លៃ
ផលិតផលរបស់ក្រុមហ៊ុន Apple ត្រូវ បានគេជឿថា នឹងបង្កភាពការលំបាកដល់ការប្រកួតប្រជែង
ហើយអតិថិជន អាចនឹងពិចារណា ឬសម្រេចចិត្តប្ដូរទៅទិញទូរស័ព្ទរបស់ក្រុមហ៊ុនដទៃ ដូចជា
HTC, Samsung ឬ LG។

គ្រោង​រចនា​ iPhone 6 កំណែ ៤,៧អិន្ឈ៍

 

ប្រភពព័ត៌មានមុននេះ ឱ្យដឹងថា iPhone ជំនាន់ទី ៦ ដែលនឹងបង្ហាញខ្លួនក្នុងឆ្នាំនេះ អាចនឹងមាន
កំណែអេក្រង់ ២ ប្រភេទ គឺ ប្រភេទទំហំ ៤,៧អ៊ិន្ឈ៍ និង ៥,៥អ៊ិន្ឈ៍។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Gen


Tags: iPhone 6 price increase $100