បណ្តាព័ត៌មានចចាមអារាមជុំវិញរឿងដែល Apple អភិវឌ្ឍនាឡិកាដៃឆ្លាតវៃ កាលពីពេលកន្លង
ទៅ ពេលនេះត្រូវបានបញ្ជាក់ច្បាស់ហើយ បន្ទាប់ពីក្រុមហ៊ុននេះ បានដាក់សំណើយកឈ្មោះ
Brand iWatch នៅប្រទេសជប៉ុន។
តាមប្រភពពី Bloomberg លិខិតស្នើសុំរបស់ Apple ត្រូវបានផ្ញើដល់ គណកម្មាការសិទ្ធិផ្តាច់មុខ
ជប៉ុន កាលពីថ្ងៃទី ០៣ ខែមិថុនា កន្លងទៅនេះ ហើយទើបបានបង្ហាញឲ្យដឹងកាលពីសប្តាហ៍មុន។
iWatch ស្ថិតនៅក្នុងប្រភេទ ផលិតផលកុំព្យូទ័រយួរដៃ និងនាឡិកា។
មុននេះ មានប្រភពមួយចំនួនបានឲ្យដឹងថា Apple បានបង្កើតក្រុមគម្រោង ដែលមានវិស្វករជាង
១០០ នាក់ និងអ្នករចនាម៉ូត សំរាប់អភិវឌ្ឍឧបករណ៍ពាក់ដៃ ប្រើប្រព័ន្ធប្រតិបត្តិការ iOS ជាមួយ
អេក្រង់ OLED កោង 1,5 inch និងមានសមត្ថភាពប្រើប្រាស់ Features មួយចំនួនដូចនៅលើ iPad,
iPhone ដែរ៕