វីដេអូខ្លីមួយ ត្រូវបានគេចាត់ទុកថា បានថតនៅក្នុងរោងចក្រផលិតរបស់ Foxconn បានឲ្យពួកយើង បានឃើញពីរូបភាពរបស់ស្មាតហ្វូនមួយ ដែលមានការរចនាម៉ូតដូចទៅនឹង iPhone 6 ជាមួយនឹង សំបកក្រៅធ្វើពីលោហធាតុ Sensor ស្គែនក្រយៅដៃ TouchID ប៉ុន្តែវាមានអេក្រង់ទំហំតូចប្រហែលជា ៤អ៊ីន។ គេជឿថា នេះគឺជា iPhone ៤អ៊ីនថ្មីដែលមានឈ្មោះថា iPhone 6c ឬ iPhone 7c ដែល Apple នឹងធ្វើការបង្ហាញណែនាំនៅក្នុងពេលវេលាខាងមុខឆាប់ៗនេះ។
iPhone បានរក្សាទុកអេក្រង់ទំហំ ៤អ៊ីន និងតូចជាងនេះ រហូតដល់ឆ្នាំ ២០១៤ ពេលដែល iPhone 6 និង 6 Plus បង្ហាញខ្លួន។ មនុស្សជាច្រើននៅតែចូលចិត្តស្មាតហ្វូនមួយដែលមានទំហំតូច ងាយស្រួល ចាប់កាន់ និងស្រួលយកតាមខ្លួន ជាពិសេសគឺសុភាពនារីៗ។ ព័ត៌មានដំបូងបានឲ្យដឹងថា iPhone ទំហំ ៤អ៊ីនថ្មី នឹងប្រើប្រាស់ chip A8, RAM 1GB, មានគាំទ្រ Apple Pay និងមានកាមេរ៉ាមុខ 8MP។
មានព័ត៌មានចចាមអារាមស្តីពី iPhone ទំហំ ៤អ៊ីនថ្មីនេះ នឹងត្រូវបានបង្ហាញណែនាំខ្លួន នៅក្នុងព្រឹត្តិ ការណ៍មួយរបស់ Apple ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែមីនា ឆ្នាំនេះ៕
- អានអត្ថបទ៖ មានភស្តុតាងបន្ថែមបញ្ជាក់ថា Apple នឹងបោះបង់ចោលរន្ធដោតកាស Jack 3.5mm នៅលើ iPhone 7 នៅក្នុងកូដ iOS 9.3
- អានអត្ថបទ៖ [Concept] គំរូទូរស័ព្ទ iPhone មូលដ្ឋាន សាមញ្ញ ស្អាតប្លែក គួរឲ្យចាប់អារម្មណ៍ (មានវីដេអូ)
ប្រែសម្រួល៖ មង្គល
ប្រភព៖ MicGadget, tinhte