CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung និង IBM មានចំនួនប៉ាតង់ ច្រើនជាងគេបំផុត នៅពាក់កណ្តាលដើមឆ្នាំ ២០១៥

បើតាមតារាងស្ថិតិ បានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន IBM និង Samsung គឺជាក្រុមហ៊ុនពីរដែលមាន ចំនួនប័ណ្ណប៉ាតង់បន្ថែម ច្រើនជាងគេបំផុត នៅពាក់កណ្តាលនៃដើមឆ្នាំ ២០១៥ នេះ។

អាន៖ វត្តមាន Apple Watch បានធ្វើឲ្យបរិមាណលក់ នាឡិកាស្វ៊ីស មានការធ្លាក់ចុះ

ជាក់ស្តែងបច្ចុប្បន្ន IBM គឺជាក្រុមហ៊ុនដែលក្តោបនៅក្នុងដៃនូវចំនួនប័ណ្ណប៉ាតង់ច្រើនជាងគេបំផុត (៣០៥៩ ប័ណ្ណប៉ាតង់)។ ឈរពីក្រោយគឺ Samsung ជាមួយនឹងចំនួនប៉ាតង់ ៣០៥២ ប័ណ្ណ និងចំណាត់ ថ្នាក់លេខ៣ ក្នុងតារាងគឺបានទៅលើក្រុមហ៊ុន Canon (១៧៨២ ប័ណ្ណប៉ាតង់)។ ឈរលេខរៀងបន្ត បន្ទាប់ទៀតគឺ LG និង Google ជាមួយនឹងចំនួនប័ណ្ណប៉ាតង់នៅក្នុងដៃ ១៤៨៤ និង ១០៨៣ ប័ណ្ណ។

ក្នុងនោះក្រុមហ៊ុន Apple ទទួលបានប័ណ្ណប៉ាតង់បន្ថែមតែ ៧៨០ ប័ណ្ណ ឈរនៅលេខរៀងទី ១១ នៅក្នុង តារាងចំណាត់ថ្នាក់។ រីឯក្រុមហ៊ុនផលិត chip TSMC ឈរនៅលេខរៀងទី ១៦ ជាមួយនឹងប៉ាតង់ចំនួន ៦២០ ប័ណ្ណ។

អាន៖ Samsung នឹងបង្ហាញណែនាំ Galaxy Note 5 មុនកាលកំណត់ ដើម្បីដណ្តើមទីផ្សារមុន iPhone 6S/ 6S Plus

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

បើនិយាយពី Application វិញ ឈរនៅលេខរៀងលើគេ បានទៅលើក្រុមហ៊ុន Samsung ជាមួយនឹង  Application ចំនួន ២៤៨៧ ប័ណ្ណ តាមពីក្រោយដោយ IBM (តិចជាង Samsung ៧២៣ ប័ណ្ណប៉ាតង់)។ ចំណាត់ថ្នាក់ពីរបន្តបន្ទាប់គ្នាទៀត បានទៅលើក្រុមហ៊ុន Toshiba និង LG ជាមួយនឹងប៉ាតង់ចំនួន ៩៨៩ ប័ណ្ណ និង ៨៥៦ ប័ណ្ណ។ ក្នុងនោះ Apple ហាក់ស្ថិតនៅលេខរៀងច្រើនបន្តិច ពោលគឺឈរនៅលេខ រៀងទី ២៣ នៅក្នុងតារាងចំណាត់ថ្នាក់ខាងលើនេះ៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Phonearena, Vreview


Tags: Samsung IBM Patent Hightech