CamNews

ផលិតផលថ្មី 

Dock ធ្វើពីឫស្សីដ៏ស្រស់ស្អាត សំរាប់ iPhone 5

មិនដូចបណ្តា dock iPhone ដទៃផ្សេងទៀតដែលយើងធ្លាប់ឃើញ, dock Chisel iPhone 5
បានបង្ហាញខ្លួនជាមួយនឹងការរចនាម៉ូដមានទម្ងន់ស្រាល សមស្របជាមួយបរិស្ថាន ហើយ
ធ្វើឡើងដោយដៃ 100% នៅអាមេរិច និងវត្ថុធាតុដើមធ្វើពីឫស្សី។

ក្រៅពី iPhone 5, Chisel 5 អាចប្រើត្រូវជាមួយ iPod Touch ជំនាន់ទី 5, ជាការរចនាម៉ូដដ៏
អស្ចារ្យមួយទាំង iPhone 5 និង iPod 5។ ខ្សែរបស់ Chisel 5 អាចដាក់ចូលក្នុងផ្លូវដែលគេ
រចនានៅលើវាជាស្រេច ងាយស្រួលទុកដាក់មិនអោយរញ៉េរញ៉ៃ។

បច្ចុប្បន្ន Chisel 5 ត្រូវបានដាក់លក់នៅលើទីផ្សារ ក្នុងតំលៃប្រហែល 39 USD ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: Beautiful bamboo Dock for iPhone 5 smartphone apple hightech