CamNews

ព័ត៌មានបច្ចេកវិទ្យា 

Interface ដ៏គួរឲ្យចាប់អារម្មណ៍ ស្តីពីប្រព័ន្ធប្រតិបត្តិការ iOS 7

តាមប្រភពព័ត៌មានចចាមអារាមនៅលើអ៊ីនធឺណេត នៅវិស្សមកាលឆ្នាំនេះ ប្រព័ន្ធប្រតិបត្តិការ
iOS 7 នឹងត្រូវបាន Apple ធ្វើការបង្ហាញជាផ្លូវការ នៅលើស្មាតហ្វូន iPhone ជំនាន់ទី 7 ដែល
នឹងជិតបង្ហាញខ្លួនថ្ងៃខាងមុខនេះ។ Apple នៅតែរក្សាភាពស្ងប់ស្ងាត់ និងមិនទាន់បង្ហាញនូវព័ត៌
មានណាមួយពីប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនឡើយ។ ចាប់តាំងពី iOS 4 រហូតមកដល់ពេលនេះ
ប្រព័ន្ធប្រតិបត្តិការរបស់ iPhone និង iPad បង្ហាញថាមានការផ្លាស់ប្តូរតិចតួច និងធ្វើការអាប់
ហ្គ្រេតថ្មី នៅរាល់ពេលដែលឃើញគូប្រជែង Android និង Windows Phone ធ្វើការអាប់ហ្គ្រេត
គួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះ។

ថ្មីៗនេះ អ្នករចនាម៉ូតមានឈ្មោះថា F.Bianco បានបង្ហាញនូវ Interface ដែលខ្លួនបានរចនាឡើង
ស្តីពីប្រព័ន្ធប្រតិបត្តិការ iOS 7 ជាមួយនឹងការផ្លាស់ប្តូរអេក្រង់ដើម អេក្រង់ Unlock រឺ Application
គ្រប់គ្រងមុខងារច្រើន របា notification... បើប្រៀបជាមួយ iOS បច្ចុប្បន្ន។ ទោះបីជាវាមិនមែនជា
ផលិតផលជាផ្លូវការពី Apple ការរចនាម៉ូតពី F.Bianco បានធ្វើឲ្យមនុស្សមិនតិចឡើយដែលបាន
ទស្សនា មានការចាប់អារម្មណ៍ និងចង់ឲ្យមានពិតនៅលើ ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Apple។

សូមទស្សនាវីដេអូ ស្តីពីការរចនាម៉ូត Interface លើ iOS 7 ដ៏គួរឲ្យចាប់អារម្មណ៍របស់លោក
F.Bianco ខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: interface for iOS 7 apple hightech