តាមប្រភពពី All Things D បានឲ្យដឹងថា Apple បានបញ្ចាក់ឲ្យដឹងពីការទិញយក PrimeSense
ដែលជាក្រុមហ៊ុនថ្មីថ្មោងមួយរបស់អ៊ីស្រាអ៊ែល ដែលធ្លាប់បានផ្គត់ផ្គង់ដល់ Microsoft បង្កើតបាន
Sensor ចលនានៅលើឧបករណ៍លេងហ្គេម Kinect។ តំលៃនៃការទិញលក់នេះគឺប្រហែល ៣៦០
លានដុល្លារ។
បើទោះជា Apple មិនបានបង្ហើបឲ្យដឹងពីផែនការទៅថ្ងៃមុខ ក្នុងការទិញយកក្រុមហ៊ុនខាងលើដើម្បី
ធ្វើអ្វី ប៉ុន្តែបើតាមប្រភពផ្ទាល់ខ្លួនមួយរបស់គេហទំព័របច្ចេកវិទ្យា 9to5Mac បានឲ្យដឹងថា Apple កំ
ពុងតែធ្ចើការពិសោធន៍ នូវទូរទស្សន៍ឆ្លាតវៃមួយប្រភេទ ប្រើប្រាស់ Sensor កាយវិការ ដូចនៅលើ
Kinect ផងដែរ។
Sensor កាយវិការ អាចជួយ Apple ផលិត SmartTV និងអនុវត្តបច្ចេកវិទ្យាថ្មី នៅលើបណ្តា
ឧបករណ៍ Mobile បាន
ប្រភពក៏បានឲ្យដឹងបន្ថែមទៀតថា បច្ចេកវិទ្យានេះនឹងត្រូវបានអនុវត្តប្រើប្រាស់នៅលើបណ្តាឧបករណ៍
Mobile ដែលក្នុងនោះមាន iPhone ផងដែរ។ ដូច្នេះ នៅក្នុងពេលអនាគត ដ៏ឆាប់ខាងមុខនេះ អ្នកប្រើ
ប្រាស់ iPhone អាចបញ្ជាស្មាតហ្វូនរបស់ខ្លួន ដោយគ្រាន់តែប្រើក្រសែភ្នែក ឬគ្រវាស (បក់) ដៃពីចម្ងាយ
តែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Zing