CamNews

ទូរស័ព្ទ 

iPhone 6 លេចចេញលក្ខណៈសម្បត្តិមូលដ្ឋាន អេក្រង់ Sapphire 4.7-inch (Video inside)

បន្ទាប់ពីមានព័ត៌មានចចាមអារាមជាច្រើនមក គេហទំព័របច្ចេកវិទ្យាដ៏គួរឲ្យជឿជាក់មួយ GsmArena ទើបតែធ្វើការបង្ហោះជាផ្លូវការ នូវលក្ខណៈសម្បត្តិមូលដ្ឋានរបស់ Apple iPhone 6។ ក្នុងនោះស្មាត ហ្វូននេះ នឹងមានអេក្រង់ទំហំ 4.7-inch កញ្ចក់ sapphire ប្រើប្រាស់ Chip A8 ហើយបើតាមការរំពឹង ទុក វានឹងត្រូេវបង្ហាញណែនាំនៅក្នុងខែ កញ្ញា ខាងមុខនេះ។

ដើរតាមទំនោរនៃស្មាតហ្វូនបច្ចុប្បន្ននេះ Apple បានបំពាក់ដល់ iPhone 6 នូវអេក្រង់ 4.7 inch ល្មមដៃ កាន់ កំរិតរីសូលុយហ្សិន 960 x 1704 pixel ហើយកំរិតដង់ស៊ីតេភិចហ្សែលឡើងដល់ 416 ppi។ ចំនុចពិសេសជាងនេះនោះគឺ ស្មាតហ្វូននឹងមានកញ្ចក់អេក្រង់ sapphire ដើម្បីការពារភាពបែកស្រាំ និងជម្រាបទឹក បានយ៉ាងល្អ។ GsmArena បានឲ្យដឹងថា iPhone 6 នឹងប្រើ CPU Quad Core A8 ជំនាន់ថ្មី RAM 2 GB មេម៉ូរីក្នុង 16 GB/ 32 GB/ 64 GB និង 128 GB។

Apple iPhone 6 មានតំណភ្ជាប់ WiFi ac, Bluetooth 4.0, ប្រើ nano SIM ប្រព័ន្ធប្រតិបត្តិការ iOS 8។ ស្មាតហ្វូនមានការរចនាម៉ូតស្តើងជាមួយនឹងវិមាត្រទាំងបីគឺ 137,5 x 67 x 7 mm។ តាមការរំពឹងទុក  iPhone 6 នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំនេះ ជាមួយនឹងជម្រើសបីពណ៌គឺ ពណ៌ប្រផេះ ពណ៌ស និងពណ៌ទឹកប្រាក់។ ដោយឡែកព័ត៌មានពីកាមេរ៉ា និងថ្ម របស់ស្មាតហ្វូននេះ នៅមិនទាន់ ត្រូវបានកំណត់បញ្ជាក់ច្បាស់នៅឡើយទេ។

ជាក់ស្តែង សូមកំណត់សម្គាល់ថា បណ្តាព័ត៌មានលក្ខណៈសម្បត្តិខាងលើនេះ វាគ្រាន់តែជាព័ត៌មាន ដែលបង្ហោះនៅលើគេហទំព័រ GsmArena ប៉ុណ្ណោះ គឺមិនមែនជាព័ត៌មានផ្លូវការពីខាង Apple នោះ ឡើយ ដូច្នេះព័ត៌មានខ្លះអាចនឹងមិនត្រឹមត្រូវនោះទេ៕ 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: iPhone 6 sapphire 4.7-inch screen Smartphone Apple Hightech