ក្នុងពេលដែលបណ្តាព័ត៌មាន នៃការបង្ហាញខ្លួន iPhone version តំលៃថោក មិនទាន់រលត់ផង
ព័ត៌មានថ្មីបំផុតបានឲ្យដឹងថា Apple ក៏កំពុងរំលឹកដល់ការបង្ហាញខ្លួន version តំលៃថោកនៃ
iPad Mini។ ការស្រាវជ្រាវរបស់ Glen Yeung មកពីក្រុមហ៊ុនវិភាគ Citigroup បានឲ្យឃើញថា
Apple នឹងត្រូវបង្ខំបង្ហាញខ្លួននូវផលិតផលថ្មីមួយដូច្នេះ ដើម្បីរក្សា ក៏ដូចជាធ្វើការប្រកួតប្រជែង
ដណ្តើមយកចំណែកទីផ្សារ ជាមួយបណ្តា tablet Android តំលៃថោកដែលបាន និងកំពុងបង្ហាញ
ខ្លួនជាច្រើន បន្តបន្ទាប់គ្នានៅលើទីផ្សារបច្ចុប្បន្ននេះ។
Glen Yeung បានឲ្យឃើញថា iPad Mini version តំលៃថោក អាចនឹងធ្វើការដាក់លក់នៅចុងឆ្នាំ
នេះ។ វានឹងមានអេក្រង់ ជាមួយនឹងកំរិតពន្លឺដូចម៉ូដែលចាស់ ប៉ុន្តែមានការរចនាម៉ូតមេកានិច
តំលៃថោកជាង។ ផលិតផលនេះ ត្រូវបានសន្និដ្ឋានថា នឹងដាក់លក់ក្នុងតំលៃចន្លោះពី ២០០ ដល់
២៥០ ដុល្លារ ។
បើសិនជា ការស្រាវជ្រាវខាងលើ ជាការពិតមែន នោះ Apple នឹងមានការរវល់យ៉ាងខ្លាំង ក្នុងរដូវ
ស្លឹកឈើជ្រុះនេះ ព្រោះក្រុមហ៊ុនត្រូវត្រៀមខ្លួន ក្នុងការបង្ហាញខ្លួន នូវផលិតផលថ្មីៗជាច្រើនដូច
ជា iPhone 5S, iPad ជំនាន់ទី 5, iPhone តំលៃថោក, iPad Mini អេក្រង់ Retin និង iPad Mini តំ
លៃថោកនេះឯង ៕
ដោយ៖ សិលា
ប្រភព៖ VE