បើតាមប្រភពឯកសារមួយច្បាប់របស់ Delhi Air Cargo (ឥណ្ឌា) បានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Samsung កំពុងតែធ្វើពិសោធ ថែប្ល៊ែតមួយ ដែលមានអេក្រង់ដ៏ធំរហូតដល់ទំហំ 18.4 inch ឯណោះ។
បើសិនជាត្រូវបានបង្ហាញខ្លួនពិតមែន នេះគឺជាថែប្ល៊ែតដែលមានអេក្រង់ធំជាងគេបំផុតដែល Samsung ធ្លាប់បានផលិត។ កាលពីពេលកន្លងទៅ គំរូថែប្ល៊ែតដែលមានអេក្រង់ធំជាងគេ និងស៊រីខ្ពស់ជាងគេរបស់ ក្រុមហ៊ុនគឺ Galaxy Note Pro 12.2 (អេក្រង់ទំហំ 12.2 inch)។
អាន៖ Galaxy Note 5 ម៉ូដែលស៊ីមពីរ នឹងមានកន្លែងបន្ថែម មេម៉ូរីក្រៅ microSD?
នៅក្នុងតារាងបញ្ជីខាងលើ យើងសង្កេតឃើញថា Samsung បានយកថែប្ល៊ែតចំនួន 7 គ្រឿងមកធ្វើការ ពិសោធន៍ ដែលតម្លៃមួយគ្រឿងប្រហែល ៥០០ ដុល្លារ។ មិនច្បាស់ថា នេះគឺជាតម្លៃសម្រាប់លក់រាយ ឬក៏ជាតម្លៃនៃការផលិតនោះទេ។ ក្រៅពីនេះ តាមប្រភពឯកសារក៏បានបង្ហាញឲ្យដឹងថា ឧបករណ៍ ពិសោធទាំងនេះ ក៏នឹងត្រូវកំទេចចោលភ្លាមៗផងដែរ បន្ទាប់ពីធ្វើពិសោធរួចរាល់ ដើម្បីជៀសផុតពីការ លេចចេញនូវព័ត៌មានចេញទៅក្រៅ។
បច្ចុប្បន្ន នៅមិនទាន់មានរូបភាព ឬព័ត៌មានលក្ខណៈសម្បត្តិណាមួយផ្សេងទៀត ស្តីពីថែប្ល៊ែតនេះបែក ធ្លាយមកឲ្យដឹងនៅឡើយទេ៕
ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview