CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple Watch បញ្ចុះតម្លៃលក់ តម្លៃចាប់ពី ២៩៩ដុល្លារ និងមានបន្ថែម ខ្សែនាឡិកា ថ្មីៗ

តាមប្រភពពី The Verge បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍យប់មិញរបស់ Apple លោកនាយកប្រតិបត្តិ Tim Cook បានប្រកាសបញ្ចុះតម្លៃលក់ជាផ្លូវការដល់គំរូនាឡិកាឆ្លាតវៃ Apple Watch របស់ខ្លួន មកនៅ ត្រឹមតែ ២៩៩ ដុល្លារប៉ុណ្ណោះ ពោលគឺចុះ ៥០ដុល្លារ ពីតម្លៃលក់ ៣៤៩ដុល្លារ សម្រាប់ម៉ូដែលទាបជាង គេ។


មិនមានម៉ូដែលអាប់ឌេតណាមួយឡើយ បន្ទាប់ពី Apple Watch បានបង្ហាញខ្លួនរយះពេលមួយឆ្នាំមក គឺមានតែការបញ្ចុះតម្លៃខ្លះ រួមជាមួយនឹងការបន្ថែមជម្រើសថ្មីលើខ្សែនាឡិការបស់ Apple Watch។ បណ្តា ខ្សែនាឡិកាថ្មីៗដែល Apple ធ្វើការបង្ហាញណែនាំរួមមាន ម៉ូដែលខ្សែ Milanese loop បន្ថែម ជម្រើសពណ៌ បន្ថែមសម្រាប់ម៉ូដែលខ្សែស្បែក និងខ្សែកៅស៊ូ រួមជាមួួយនោះ គឺគំរូខ្សែថ្មីធ្វើពីនីឡុង ដែលមានដល់ទៅ ៧ពណ៌ផ្សេងគ្នា៕

- អានអត្ថបទ៖ iPad Pro 9,7" បង្ហាញខ្លួនជាផ្លូវការ៖ True Tone Display, ខ្លាំងដូច 12,9", 12MP/5MP, តម្លៃចាប់ពី 599$
- អានអត្ថបទ៖ iPhone SE បង្ហាញខ្លួនជាផ្លូវការ៖ អេក្រង់៤អ៊ីន Chip A9 កាមេរ៉ា 12MP តម្លៃចាប់ពី ៣៩៩ ដុល្លារ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ The Verge, VR


Tags: Apple Apple watch Hightech