Galaxy Note 3 បានចាប់ផ្តើមធ្វើការដាក់លក់ នៅលើទីផ្សារចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ហើយវា
ក៏ត្រូវបានគេយកមក ធ្វើការពិសោធន៍សាកល្បង កំរិតនៃភាពរឹងមាំ នៅថ្ងៃបន្ទាប់ភ្លាមៗផងដែរ។
អ្នកប្រើប្រាស់ ជាទូទៅគឺច្រើនតែធ្វេសប្រហែសដៃ ធ្វើឲ្យទូរស័ព្ទធ្លាក់ជ្រុះមកក្រោមពីហោប៉ៅខោ
កាបូប ឬនៅមុខដើមទ្រូង ក្នុងពេលដែលដើរបណ្តើរ ចុចទូរស័ព្ទលេងបណ្តើរ។ តាមរយះ កត្តា
ទាំងនេះ គេហទំព័រ Android Authority ក៏បានធ្វើពិសោធ ដោយទម្លាក់ស្មាតហ្វូនចុះក្រោម ត្រង់
កំរិតកំពស់ ត្រឹមដើមទ្រូង។
នៅជំហានដំបូង Note 3 ត្រូវបានដាក់ដេកត្រង់ ទម្លាក់ចុះក្រោម ដោយដាក់ផ្នែកអេក្រង់ នៅខាង
លើ។ ការពិសោធន៍នេះ Galaxy Note 3 ហាក់ដូចជាឆ្លងផុតបានយ៉ាងល្អ ដោយសារតែដូចជាមិន
មានស្នាមឆ្កូតអ្វី កើតមានឡើយ។
ជំហានទី ២ វាត្រូវបានទម្លាក់តាមទិសដៅបញ្ឈរ (ដាក់វាឈរត្រង់)។ ជ្រុងខាងក្រោម (កន្លែងមាន
ដាក់ប៊ិច) បានប៉ះទង្គិចជាមួយឥដ្ឋ ហើយត្រូវបានឆ្កូត។
ចូលដល់ជំហាន ចុងក្រោយ Note 3 ត្រូវបានទម្លាក់ចុះក្រោម ដោយដាក់ផ្នែកអេក្រង់ផ្កាប់ចុះ។ ពេល
នោះអេក្រង់បែកស្រាំច្រើនគួរសម នៅផ្នែកខាងលើ ជ្រុងខាងឆ្វេង ប៉ុន្តែ Galaxy Note 3 នៅមានដំ
ណើរការបានធម្មតា Touchscreen នៅតែ Smooth ហើយនៅតែស្គាល់ការបញ្ជា ដោយប៊ិច S Pen
ផងដែរ។
កត្តាគួរឲ្យកត់សំគាល់ក្នុងការពិសោធន៍នេះ គឺផ្នែកខាងក្រោមនៃ Galaxy Note 3 គឺបានបង្ហាញពី
ភាពរឹងមាំបានល្អ ដោយមិនមានរបើកសំបក ឬថ្មចេញមកក្រៅឡើយ ក្រៅតែពីរបកស្នាមបន្តិច
កាលធ្វើពិសោធនៅជំហានទី២ ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- ពេជ្រ សូលីកា៖ លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច
- បបួលសង្សារ ទៅរំលោភ បានសម្រេចម្តង មិនអស់ចិត្ត ហៅមិត្តភក្តិ មករំលោភនាង ថែមទៀត
- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត
- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល
- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ Vexpress