យើងបានដឹងហើយថា កាលពីពេលថ្មីៗនេះ លោក CEO Mark Zuckerberg របស់ Facebook
បានស្វែងរក Samsung ក្នុងគោលបំណងធ្វើជាដៃគូសហការផលិត ទូរស័ព្ទ Facebook Home
ទីពីរ របស់ខ្លួន។ ជាក់ស្តែង លទ្ធផលប្រហែលជាមិនដូចអ្វីដែលបានគិតទុកនោះទេ ចំពោះ
CEO រូបនេះ។ ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា Samsung ហាក់ដូចជាមិនចាប់អារម្មណ៍
ជាមួយគំរោងនេះឡើយ និងនឹងមិនចូលរួមជាមួយ Facebook នោះទេ។
Samsung បានឲ្យដឹងថា ពួកគេមើលមិនឃើញថាមានប្រយោជន៍អ្វី ពេលចូលរួមផលិតទូរស័ព្ទ
Facebook Home រួមជាមួយ Facebook នោះទេ។ ម៉្យាងវិញទៀត នេះគឺជាគូប្រកួតប្រជែងរបស់
Samsung ហើយទោះមានតិច ឬច្រើន ទូរស័ព្ទ Facebook ក៏ដណ្តើមចំណែកដ៏តូចមួយ នៅលើ
ទីផ្សារផងដែរ។ វាកាន់តែរីកធំប៉ុណ្ណា បណ្តាក្រុមហ៊ុនទូរស័ព្ទដទៃផ្សេងទៀត កាន់តែត្រូវប្រុង
ប្រយ័ត្ន បន្ថែមប៉ុណ្ណោះ។
ចំពោះ Facebook Home ការពិតទៅ បើទោះជាអ្នកប្រើទូរស័ព្ទ Android ណាក៏ដោយ គឺសុទ្ធតែ
អាចដំឡើង Software នេះបានយ៉ាងងាយស្រួល ហើយបើសិនមិនចូលចិត្តប្រើវាទៀត គ្រាន់តែ
ចូល Uninstall Software នេះវិញជាការស្រេច៕
ដោយ៖ សិលា
ប្រភព៖ TTE