CamNews

ថេបប្ល៊ែត 

តំលៃ Tablet Microsoft Surface RT ជំនាន់ទី២ អាចដាក់លក់ចាប់ពី ២៤៩ ដុល្លារ

ព័ត៌មានស្តីពី Microsoft កំពុងតែធ្វើការស្រាវជ្រាវផលិត Tablet Surface RT ជំនាន់ទី២ បាន
លេចឮជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែទើបតែថ្ងៃម្សិលមិញ ដែលពេលវេលានៃការបង្ហាញ
ខ្លួនផលិតផលនេះ បានបង្ហើបឲ្យដឹង។ តាមប្រភពពី Digitimes, Tablet ថ្មីនេះនឹងបង្ហាញខ្លួន
នៅក្នុង ខែមិថុនាខាងមុខនេះ ហើយនឹងដាក់លក់ឆាប់ៗ តែប៉ុន្មានសប្តាហ៍បន្ទាប់ ក្រោយពី
ពេលបង្ហាញខ្លួនតែប៉ុណ្ណោះ។

Surface RT ជំនាន់ទី២ ត្រូវបានឲ្យដឹងថា វានឹងប្រើ chip Nvidia Tegra ជំនាន់ថ្មី។ តំលៃលក់
របស់វា ថោកសមរម្យ គឺចាប់ពីតំលៃ ២៤៩ ដុល្លារ ដល់ ២៩៩ ដុល្លារប៉ុណ្ណោះ។ កំរិតតំលៃនេះ
បានធ្វើឲ្យអ្នកជំនាញពីបច្ចេកវិទ្យាជាច្រើននាក់ប៉ាន់ស្មានថា វាអាចនឹងបំពាក់ទំហំអេក្រង់តូច
ជាង 10,1 inch ដែលកំពុងមាននៅលើទីផ្សារបច្ចុប្បន្ន។

Surface RT ថ្មីនេះ នឹងធ្វើការដំឡើង និងបញ្ចប់ដោយ ក្រុមហ៊ុនផលិតឧបករណ៍ដើម Pegatron
Technology៕

ដោយ៖ សិលា
ប្រភព៖ VE

 


Tags: Microsoft Surface RT tablet hightech