CamNews

ថេបប្ល៊ែត 

iPad Mini អាចនឹងធ្វើការបង្ហាញខ្លួន យឺតមួយខែ

មូលហេតុចំបងនៃការយឺតយ៉ាវនេះ គឺបណ្តាលមកពីបណ្តាក្រុមហ៊ុនផ្គត់ផ្គង់មិនទាន់
ផលិត
បានគ្រប់ចំនួនបន្ទះអេក្រង់សំរាប់គំរូ iPad 7,85 inch។

តាម DigiTimes, AU Optronics ជាក្រុមហ៊ុនផលិតមួយក្នុងចំណោមក្រុមហ៊ុនពីរដែលតាមការ
កំនត់ ត្រូវធ្វើការផ្គត់ផ្គង់អេក្រង់ដល់ iPad Mini, ទើបតែធ្វើបាន 400.000 ឯកតានៃផលិតផល
ក្នុងត្រីមាសទី III/2012, គឺតិចជាងច្រើនបើប្រៀបជាមួយការកំនត់ពីមុននោះ ចំនួន 5លាន
ឯកតា។

បើតាមការប៉ាន់ស្មាន បរិមាណ iPad Mini ដែលត្រូវដាក់បង្ហាញខ្លួនក្នុងត្រីមាសទី IV អាចកើន
ឡើងច្រើនជាងនេះ គឺឡើងដល់ 9លាន រឺ 10លានគ្រឿង។ ក្នុងនោះ មានចំនួនប្រហែល 40%
iPad Mini ប្រើប្រាស់បន្ទះអេក្រង់របស់ AU Optronics ហើយចំនួនដែលនៅសល់គឺ LG។ ជាក់
ស្តែង រឿងនេះនៅតែពឹងផ្អែកយ៉ាងច្រើននឹងលទ្ធភាពរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងពីរនេះ។

iPad Mini អាចនឹងបង្ហាញខ្លួនយឺតមួយខែ គឺប្រហែលជាមិនអាចនៅថ្ងៃទី17/10 នោះទេ

បើតាមប្រភពព័ត៌មានមួយចំនួនទៀតបានឲ្យដឹងថា Apple ពិបាកនឹងផលិតឲ្យទាន់បានចំនួន
10 លានគ្រឿងនៃគំរូ iPad Mini ដូចការកំនត់ណាស់។ មូលហេតុសំខាន់ក្រៅពីប្រភពផ្គត់ផ្គង់
បន្ទះអេក្រង់ ឧបករណ៍ជាច្រើនទៀត និងការដំឡើងក៏ជួបការលំបាកក្នុងការផលិតឲ្យគ្រប់ចំនួន
សំរាប់ iPad ថ្មីដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Apple iPad Mini new product tablet hightech