CamNews

ទូរស័ព្ទ 

Version Concept ដ៏ស្រស់ស្អាត របស់ iPhone Light តំលៃទាប

ក្រៅពីសំបកធ្វើពីជ័រ និងមានរូបរាងមូលៗ នៅផ្នែកគែមៗ iPhone Light នៅតែបំពាក់អេក្រង់
ទំហំ 4 inch ដូចនឹង iPhone 5 និងប្រើ iOS 7 ពេលវាបង្ហាញខ្លួន។

បណ្តារូបភាពចចាមអារាមរបស់ iPhone តំលៃទាប (លទ្ធភាពច្រើន អាចនឹងមានឈ្មោះ iPhone
Light) បានបន្តលេចចេញជាហូរហែរ ក្នុងរយះពេលកន្លងទៅនេះ គឺជាមូលដ្ឋានដើម្បីឲ្យក្រុមអ្នក
រចនាម៉ូតនៅ​ Ciccarese Design ច្នៃធ្វើចេញជា Version Concept មួយ។

តាម Version Concept នេះ iPhone Light ក្រាស់ជាងបន្តិច បើប្រៀបជាមួយ iPhone 5 ដោយវា
មានកម្រាស់ 8,5mm។ វាមានរាងខ្ពស់ និងទូលាយជាង បើប្រៀបជាមួយ iPhone 5 ដោយសារ
តែប្រើនូវសំបកជ័រ ដែលមានកម្រាស់ក្រាស់គួរសម។

ក្រៅពីនេះ Speaker ក្រៅ និង jack ដោតកាសស្តាប់តន្រ្តីរបស់វា ក៏ត្រូវបានរចនាម៉ូតសាមញ្ញ
ច្រើនជាង iPhone 5។ បើតាមការសន្និដ្ខាន ម៉ូដែលនេះ នឹងបង្ហាញខ្លួនរួមជាមួយ iPhone 5S
ប្រហែលជានៅខែ កញ្ញា ឆ្នាំនេះ សំរាប់បំពេញបន្ថែម ដល់អ្នកប្រើប្រាស់ នូវជម្រើសថ្មីមួយ
បន្ថែមទៀត ដែលមានតំលៃទាបជាង និងមានច្រើនពណ៌ជាងមុន ៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: beautiful building Light iPhone smartphone apple hightech