CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple Watch 2 និង iPhone 6C អេក្រង់ទំហំ ៤អ៊ីន នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែមីនា ឆ្នាំក្រោយ?

តាមប្រភពព័ត៌មានរបស់គេហទំព័រ 9to5Mac បានឲ្យដឹងថា Apple នឹងប្រារព្ធធ្វើព្រឹត្តិការណ៍មួយ នៅក្នុងខែមីនា ឆ្នាំក្រោយនេះ ដើម្បីបង្ហាញណែនាំ Apple Watch ជំនាន់ថ្មី បូករួមជាមួយស្មាតហ្វូន iPhone 6C អេក្រង់ទំហំ ៤អ៊ីន ដែលមានច្រើនពណ៌សម្រាប់ជ្រើសរើស។ រឿងនេះហាក់ដូចជាមិន មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដោយសារតែកាលពីខែមីនា ឆ្នាំនេះ ក្រុមហ៊ុនក៏បានប្រារព្ធព្រឹត្តិការណ៍ “Spring Forward” ដើម្បីបង្ហើបឲ្យដឹងពី Apple Watch និង MacBook 12” Retina ដែរ។


ព័ត៌មានចចាមអារាមស្តីពី Apple Watch 2 កាលពីពេលមុន បានឲ្យដឹងថា វានឹងមានបំពាក់កាមេរ៉ា FaceTime, ធ្វើឲ្យប្រសើរឡើង Feature អត់ខ្សែ,​ តាមដានសកម្មភាពទទួលដំណេក, និងអាប់ឌេត Sensor ។ ក្នុងនោះ iPhone 6C ត្រូវបានគេកំណត់ថា ជាផលិតផលស្ថិតនៅកណ្តាលនៃស្មាតហ្វូនស៊េរី ខ្ពស់ iPhone 6S និងស៊េរីរាងទាប ចាស់ជាងនេះគឺ iPhone 5S៕

- អានអត្ថបទ៖ Apple បញ្ចេញលក់សំបកការពារ អមដោយថ្មជំនួយមួយគ្រាប់ សម្រាប់ iPhone 6 និង 6S
- អានអត្ថបទ៖ Japan Display Inc. នឹងវិនិយោគលើអេក្រង់ OLED សម្រាប់ iPhone 8 នៅក្នុងឆ្នាំ 2018?

- អានអត្ថបទ៖ iPhone 7 ធ្លាក់ចុះ​ មិនមែនការបែកស្រាំ ដោយសារពឹងលើប្រព័ន្ធប្រតិកម្មនេះ? (Video inside)

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5Mac, Tinhte


Tags: Apple Watch 2 iPhone 6c SmartWatch SmartPhone Apple Hightech