CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung វ៉ាឈ្នះ Apple ឈរលើកំពូលតារាង នៃទីផ្សារស្មាតហ្វូន នៅអាមេរិច

នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ក្រុមហ៊ុន Samsung បានវ៉ាឈ្នះ Apple ហើយក្លាយជាក្រុមហ៊ុនផលិត​ស្មាតហ្វូនធំជាងគេបំផុត នៅអាមេរិច ជាមួយនឹងចំនួនទីផ្សារហ៊ុន ២៨,៨% Apple ឈរលំដាប់ទី២មាន​ចំនួន ២៣% និងលេខបីគឺ LG មានចំនួន ១៧,១%។ ដូច្នេះ បន្ទាប់ពីរយះពេលមួយឆ្នាំ ដែលត្រូវ iPhone​នាំមុខនៅលើទីផ្សារសហរដ្ឋអាមេរិច ក្រុមហ៊ុន Samsung បានវិលត្រឡប់មកឈរតំណែងនេះវិញ។ របាយការណ៍ពី Counterpoint Research បានឲ្យដឹងបន្ថែមថា បរិមាណលក់របស់ Galaxy S7 និង Galaxy S7 edge ខ្ពស់ជាហប្រមាណ ៣០% បើប្រៀបជាមួយនឹង S6 និង S6 edge នៅក្នុងខែដំបូង បន្ទាប់ពីដាក់លក់នៅក្នុងទីផ្សារអាមរិច។


មូលហេតុមួយ ក្នុងចំណោមមូលហេតុមួយចំនួនទៀត ដែលនាំមកនូវជោគជ័យរបស់ Galaxy S7/S7 edge គឺដោយសារតែ Samsung បានជុំរុញពេលវេលាដាក់លក់ផលិតផល ឆាប់ជាងមុនមួយខែ បើ ប្រៀបនឹង Galaxy S6 ហើយ Galaxy S7/S7 edge ក៏បានជួបការប្រកួតប្រជែងបន្តិចបន្តួចប៉ុណ្ណោះពី iPhone 6s មិនដូចកាលជំនាន់ iPhone 6 កាលពីឆ្នាំមុនឡើយ៕


- អានអត្ថបទ៖ លេចចេញរូបភាពច្បាស់ៗរបស់ Galaxy C5 ដែលជាស្មាតហ្វូនតួស្រោបដោយ លោហធាតុ រូបរាងស្អាត មានតម្លៃធូរថ្លៃ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Counterpoint, Tinhte


Tags: Samsung Apple Smartphone Hightech