CamNews

ទូរស័ព្ទ 

អីយ៉ាស់! ស្មាតហ្វូនថ្មីរបស់ Lenovo ឌីហ្សាញស្រដៀងនឹង iPhone 6 របស់ Apple ម្ល៉េះ

Lenovo (ក្រុមហ៊ុនរបស់ចិន) ទើបធ្វើការបង្ហាញណែនាំស្មាតហ្វូនស៊េរីថ្មី S90 Sisley មានការរចនាម៉ូត ស្ទើរតែដូចទាំងស្រុងទៅនឹង iPhone 6 របស់ Apple។

សូម្បីតែ Lenovo (ក្រុមហ៊ុនរបស់ចិន) ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៣ នៅលើពិភព លោក ក៏ចាប់ផ្តើមធ្វើការឌីហ្សាញម៉ូតស្មាតហ្វូន ស្រដៀងទៅនឹងបណ្តាផលិតផល Apple។ ក្រុមហ៊ុន ចិននេះ ទើបតែធ្វើការបង្ហាញណែនាំស្មាតហ្វូន S90 Sisley ជាមួយនឹងការរចនាម៉ូត ស្ទើរតែមិនកន្លែង ខុសប្លែកពី iPhone 6 (ក្រៅតែពីបណ្តាប៊ូតុង Touch នៅលើអេក្រង់)។

S90 Sisley បំពាក់នូវអេក្រង់ AMOLED 5 inch ជាមួយកំរិតរីសូលុយហ្សិន 720p។ ស្មាតហ្វូនប្រើ ប្រាស់ CPU Quad Core របស់ Qualcomm, RAM 1 GB។ វាមានកាមេរ៉ាក្រោយទំហំ 13 megapixel និងកាមេរ៉ាមុខ 8 megapixel។ ក្រៅតែពីការឌីហ្សាញរូបរាងដូច សូម្បីតែកម្រាស់របស់ S90 Sisley ក៏មានប្រវែង 6,9mm ដូចទៅនឹង iPhone 6 ដែរ។

បើតាមការរំពឹងទុក ស្មាតហ្វូននេះ នឹងដាកលក់ក្នុងតំលៃប្រហែល 327 USD ហើយវានឹងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android 4.4.4 KitKat ពេលបាដាក់លក់លើទីផ្សារ។

រូបភាពមួយចំនួនផ្សេងទៀតរបស់ Lenovo S90 Sisley:

...អាន៖ LG បង្ហាញណែនាំស្មាតហ្វូនស៊េរីមធ្យម ពីរម៉ូដែល ធូរថ្លៃ តែលក្ខណៈសម្បត្តិល្អគួរសម

...អាន៖ Galaxy S6 នឹងប្រើកាមេរ៉ាឡើងដល់ ២១ មេហ្គាភិចហ្សែល

...អាន៖ iPhone 6, iPhone 6 Plus, iPad Air 2 អាចនឹងមានម៉ូដែល 32 GB ក្នុងថ្ងៃខាងមុខ

 

ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, vreview


Tags: Smartphone S90 Sisley Lenovo Hightech