CamNews

ផលិតផលថ្មី 

Logitech Ultrathin Keyboard mini: Keyboard ក៏ដូចជាសំបកការពារ តំលៃ 80$ សំរាប់ iPad mini

រយះពេលជិតមួយឆ្នាំ ក្រោយពីពេលដាក់លក់ Ultrathin Keyboard Cover សំរាប់ iPad 9,7",
ថ្ងៃនេះ Logitech បន្តធ្វើការបង្ហាញផលិតផលថ្មីមួយដូចគ្នានេះ សំរាប់ប្រើជាមួយ iPad mini
ដែលមានឈ្មោះថា Ultrathin Keyboard mini។

ឧបករណ៍នេះ ធ្វើពីអាលុយមីញ៉ូម និងភ្ជាប់ជាមួយ iPad ដោយ Bluetooth។ ក្នុងពេលប្រើប្រាស់
iPad mini នឹងត្រូវបានដាក់ចូលក្នុងរន្ធតូច វែងមួយ ដែលជួយឲ្យវាអាចបញ្ឈរខ្លួនឡើង ហើយអ្នក
ប្រើប្រាស់ អាចប្រើវាវាយអត្ថបទ ដូចប្រើ Laptop ដែរ។ នៅពេលឈប់ប្រើវាទៀត Ultrathin
Keyboard mini នឹងក្លាយទៅជាសំបកការពារអេក្រង់ដល់ iPad mini ។ ខ្នាតប្រវែងទាំងបីនៃឧប
ករណ៍នេះគឺ 200 x 140,7 x 7,3mm, និងមានទម្ងន់ 220g។



Logitech បានឲ្យដឹងថា ផលិតផលរបស់ពួកគេអាចបើក iPad ដោយស្វ័យប្រវត្តិ ពេលយើងបើក
Keyboard ចេញ និងបិទម៉ាស៊ីនដោយស្វ័យប្រវត្តិ ពេលដែលយើងបិទ Keyboard ទៅវិញ។ រយះ
ពេលនៃការប្រើប្រាស់ថ្មរបស់ Ultrathin Keyboard mini គឺ 3ខែ (គិតតាមរយះពេលនៃការប្រើប្រាស់
2 ម៉ោង/ថ្ងៃ)។ ផលិតផលនេះនឹងត្រូវដាក់លក់នៅសប្តាហ៍ក្រោយ នៅអាមេរិច និងអឺរ៉ុប ក្នុងតំលៃ
79,99$ ដែលមានបីពណ៌សំរាប់ជ្រើសរើសគឺ ពណ៌ខ្មៅ, ស និងក្រហម៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Ultrathin Logitech Mini Keyboard iPad Mini apple hightech