CamNews

បច្ចេកវិទ្យា 

Samsung អាចនឹងបន្ថែម Eye Pause និង Eye Scroll នៅលើ Galaxy S4

គេហទំព័រហូឡង់មួយ ទើបតែបង្ហាញនូវ Brand មួយចំនួនដែល Samsung បានចុះឈ្មោះយក
Copyright គឺ Eye Pause និង Eye Scroll។ តាមប្រភពបានឲ្យដឹងថា Application ថ្មីពីរនេះអាច
នឹងបង្ហាញខ្លួននៅលើ បណ្តាស្មាតហ្វូនស៊េរីថ្មីៗ ទន្ទឹមនឹង Application Smart Stay និង Smart
Rotation បច្ចុប្បន្ន។ វាដូចនឹងឈ្មោះហៅរបស់វា Eye Pause នឹងបញ្ឈប់វីដេអូដោយស្វ័យប្រ
វត្តិ នៅពេលដែលអ្នកឈប់សម្លឹងមើលទៅអេក្រង់។ ចំណែក Eye Scroll នឹងតាមដានការ
ផ្លាស់ប្តូរទិសដៅនៃការសម្លឹងមើលនៃភ្នែករបស់យើង ដើម្បី Scroll អេក្រង់ ក្នុងពេលទស្សនា
គេហទំព័រ។

នៅមិនទាន់ច្បាស់នៅឡើយថា Samsung អាចនឹងបញ្ចូល Eye Pause និង Eye Scroll ចូលក្នុង
Galaxy S4 ទាន់រឺក៏អត់នោះទេ ប៉ុន្តែ Application ថ្មីពីរនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
Brand ថ្មីនេះ ទើបតែចុះឈ្មោះយក Copyright នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ សំរាប់ប្រើនៅ
លើទាំងទូរស័ព្ទ និង Tablet ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Samsung Eye Pause Eye Scroll Galaxy S4 hightech