ក្រុមហ៊ុនផលិតសំបកទូរស័ព្ទល្បីឈ្មោះ SPIGEN ទើបតែធ្វើការបង្ហោះបង្ហាញនូវសំបក និងបន្ទះ
បិទអេក្រង់ សំរាប់ iPhone 5C តំលៃទាប ដែលមានព័ត៌មានចចាមអារាមជាច្រើនលេចចេញ ស្តី
ពីស្មាតហ្វូននេះ កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះអាចនិយាយបានថា វាគឺជាបញ្ជាក់ ស្តីពីការ
បង្ហាញខ្លួនយ៉ាងពិតប្រាកដ នៃស្មាតហ្វូននេះ ក្នុងពេលឆាប់ៗខាងមុខ ។
SPIGEN ក៏បានបង្ហោះនូវរូបភាពច្នៃមួយចំនួននៃ iPhone 5C ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម នូវ
ផលិតផលរបស់ខ្លួន។ ជាក់ស្តែង ក្នុងពេលដែលបណ្តាព័ត៌មានចចាមអារាម បាននិយាយថា
iPhone 5C នឹងមិនមានប៊ូតុងចុចសំរាប់ ប្តូរទៅដាក់ "Silent Mode" នោះ បណ្តារូបដែលក្រុម
ហ៊ុន SPIGEN បានបង្ហោះឡើង បែរជាផ្សេងទៅវិញ។
បើតាមប្រភពពីគេហទំព័របច្ចេកវិទ្យា AllThingsD, CEO Tim Cook និងបណ្តាបុគ្គលិករបស់ខ្លួន
នឹងធ្វើការណែនាំបង្ហាញខ្លួន ស៊េរី iPhone ថ្មី ដែលរួមមាន iPhone 5S ស៊េរីខ្ពស់ និង iPhone
5C តំលៃទាប នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ។ បើសិនជា បណ្តាព័ត៌មានដែលក្រុមហ៊ុន
SPIGEN ទទួលបាន ជាការពិតនោះ, iPhone តំលៃទាប នឹងចាប់ផ្តើមដាក់លក់ លើទីផ្សារចាប់
ពីថ្ងៃទី ២០ ខែកញ្ញា តទៅហើយ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VReview