Apple ទើបតែបង្ហាញខ្លួន iPad Mini បានជាង ៣ខែ ប៉ុន្តែការអាប់ហ្គ្រេដអេក្រង់ប្រភេទ Retina
ទើបតែចាប់ផ្តើមធ្វើការអភិវឌ្ឍន៍, នេះបើតាមសេចក្តីរាយការណ៍ថ្មីពី Digitimes។ ក្នុងនោះ AU
Optrnics កំពុងធ្វើការស្រាវជ្រាវ និងផលិតប្រភេទ Panel អេក្រង់សំរាប់ iPad Mini ជំនាន់ថ្មី
ជាមួយកំរិតពន្លឺខ្ពស់បំផុត។ មិនឃើញមានព័ត៌មានផ្សេងទៀតស្តីពីផលិត ត្រូវបានបង្ហាញចេញ
ឡើយ ប៉ុន្តែតាមប្រភពបានឲ្យដឹងថា លទ្ធភាពច្រើនដែលវានឹងត្រូវធ្វើការបង្ហាញខ្លួននៅខែតុលា ដូចនឹងពេលវេលានៃការបង្ហាញខ្លួននៃជំនាន់ដំបូងដែរ។
ទន្ទឹមនឹងនេះ ក្រោយពីការសំរាកចូលឆ្នាំចិនវិញ ក្រុមហ៊ុនផលិតជាច្រើននៅប្រទេសចិន បាន
ត្រលប់មកធ្វើការវិញ។ នេះគឺជាសញ្ញាដ៏ល្អមួយ សំរាប់ស្ថានការដែលកំពុងខ្វះផលិតផលដ៏ធ្ងន់ធ្ងរ
នៃ iPad Mini ។ នៅក្នុងសប្តាហ៍នេះ AU Optronics បានបង្កើននូវបរិមាណ Panel អេក្រង់ iPad
Mini ចំនួនប្រហែលមួយលានគ្រឿងជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងការផលិត៕
ដោយ៖ សិលា
ប្រភព៖ VE