វើហ្សិនសាកល្បង iOS 7.1 Beta 3 សម្រាប់អ្នកបង្កើតកម្មវិធី (Programmers) ទើបតែត្រូវបាន Apple ធ្វើការបញ្ចេញ កាលពីពេលថ្មីនេះ ក្នុងនោះយើងឃើញថា Apple បានធ្វើការកែលម្អ នូវការរចនា ម៉ូតមួយចំនួន នៅលើ interface រាបស្មើ របស់ខ្លួន។
ក្នុងពេលដែលវើហ្សិន iOS ផ្លូវការ កំពុងតែស្ថិតនៅត្រឹមវើហ្សិន 7.0.4 បណ្តាអ្នកបង្កើតកម្មវិធី និង អ្នកអភិវឌ្ឍន៍ របស់ Apple គឺបានប្រើប្រាស់ដល់ទៅវើហ្សិន iOS 7.1 ហើយ។ វើហ្សិន 7.1 Beta ទើបតែធ្វើការដាក់បញ្ចេញមក ដែលមានទំហំជាង 100 MB ហើយមិនមែនឧបករណ៍ iOS ណា មួយក៏អាចធ្វើការ Update វើហ្សិននេះបាន នោះទេ។
បើយោងតាមការវាយតំលៃរបស់ គេហទំព័របច្ចេកវិទ្យាមួយចំនួន ក៏ដូចជាអ្នកដែលបានប្រើ ប្រាស់នូវវើហ្សិន 7.1 Beta នេះ បានឲ្យដឹងថា វើហ្សិន 7.1 ថ្មី បានធ្វើការកែលម្អប្រសើរជាងមុន នូវការរចនាម៉ូត interface រាបស្មើរបស់ Apple ដែលបានធ្វើឲ្យវាមើលទៅស្រស់ស្អាត និងមាន អត្ថប្រយោជន៍ជាងមុន ដល់អ្នកប្រើប្រាស់។
Keyboard មានការកែប្រែបន្តិចបន្តួច ជាមួយនឹង Shift/Backspace ថ្មី key highlights:
Power off UI ថ្មី:
Phone UI ថ្មី:
អ្នកប្រើប្រាស់ អាចចុចបិទ parallax បាន ពេលអ្នក Set Up Wallpaper:
និង interface ថ្មីៗមួយចំនួនទៀតដូចខាងក្រោម៖
ប្រែសម្រួល៖ សិលា
ប្រភព៖ idownloadblog & vexpress