CamNews

ថេបប្ល៊ែត 

Samsung បង្ហាញខ្លួនជាផ្លូវការ Tablet Galaxy Tab 4 ប្រើ Android 4.4

បន្ទាប់ពីលេចចេញនូវព័ត៌មានចចាមអារាមមួយចំនួនមក ថ្ងៃនេះ Samsung ស្រាប់តែបង្ហាញណែនាំ ជាផ្លូវការនូវបណ្តាស៊េរី Tablet Galaxy Tab 4 រួមមាន Tab 4 7.0, Tab 4 8.0 និង Tab 4 10.1។ ផលិតផលទាំងបីម៉ូដែលនេះ មានលក្ខណៈសម្បត្តិមធ្យម ជាមួយអេក្រង់ LCD ប្រភេទ WXVGA, CPU Quad Core, RAM 1.5 GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat។

Galaxy Tab 4 7.0, Tab 4 8.0 និង Tab 4 10.1 មានលក្ខណៈសម្បត្តិស្រដៀងគ្នាច្រើន។ ជាក់ស្តែង បណ្តា Tablet ថ្មីរបស់ Samsung សុទ្ធតែមានអេក្រង់ LCD រីសូលុយហ្សិន 1280 x 800 pixel 16:10, បំពាក់នូវ CPU Quad Core 1.2 GHz, RAM 1.5 GB, មេម៉ូរីក្នុង 16 GB (Tab 4 7.0 មានបន្ថែមនូវ វើហ្សិន 8 GB) និងអាចដាក់ថែមមេម៉ូរីក្រៅ microSD។ Tab 4 ទាំងបីម៉ូដែលសុទ្ធតែបំពាក់នូវកាមេរ៉ា ក្រោយទំហំ 3 MP កាមេរ៉ាមុខ 1.3 MP និងប្រើ Android 4.4 KitKat។


Samsung មិនបានប្រាប់ឲ្យដឹងពីកំរិតតំលៃលក់នៃ Tab 4 ទាំងបីម៉ូដែលនេះទេ ប៉ុន្តែលទ្ធភាពច្រើន Galaxy Tab 4 នឹងមានតំលៃលក់ស្ថិតក្នុងកំរិតមួយសមរម្យ។ បើយោងតាមគេហទំព័រដើម របស់ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ បានចុះផ្សាយ Tab 4 ត្រូវបានដាក់លក់ជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ ស និងខ្មៅ ហើយនឹងចាប់ដាក់លក់នៅត្រីមាសទី២ ក្នុងឆ្នាំនេះ។

លក្ខណៈសម្បត្តិមូលដ្ឋាននៃ Galaxy Tab 4:

Samsung Galaxy Tab 4 7.0


Samsung Galaxy Tab 4 7.0

~ អេក្រង់ 7 inchកំរិតរីសូលុយហ្សិន WXVGA 1280 x 800 pixel
~ CPU Quad Core 1.2 GHz
~ RAM 1.5 GB, មេម៉ូរីក្នុង 8/16 GB អាចបន្ថែមមេម៉ូរីក្រៅ microSD
~ Camera មុខ 1.3 MP, camera ក្រោយ 3 MP
~ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
~ Version 3G, WiFi និង LTE
~ ខ្នាតប្រវែង 107.9 x 186.9 x 9 mm, ទម្ងន់ 276 g
~ ថ្ម Samsung មិនទាន់បង្ហើបឲ្យដឹងនៅឡើយ

Samsung Galaxy Tab 4 8.0


Samsung Galaxy Tab 4 8.0

~ អេក្រង់ 8 inch កំរិតរីសូលុយហ្សិន WXVGA 1280 x 800 pixel
~ CPU Quad Core 1.2 GHz
~ RAM 1.5 GB, មេម៉ូរីក្នុង 16 GB អាចបន្ថែមមេម៉ូរីក្រៅ microSD
~ Camera មុខ 1.3 MP, camera ក្រោយ 3 MP
~ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
~ Version 3G, WiFi និង LTE
~ ខ្នាតប្រវែង 124.0 x 210.0 x 7.95 mm, ទម្ងន់ 320 g
~ ថ្ម 4450 mAh

Samsung Galaxy Tab 4 10.1


Samsung Galaxy Tab 4 10.1

~ អេក្រង់ 10.1 inch កំរិតរីសូលុយហ្សិន WXVGA 1280 x 800 pixel
~ CPU Quad Core 1.2 GHz
~ RAM 1.5 GB, មេម៉ូរីក្នុង 16 GB អាចបន្ថែមមេម៉ូរីក្រៅ microSD
~ Camera មុខ 1.3 MP, camera ក្រោយ 3 MP
~ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
~ Version 3G, WiFi និង LTE
~ ខ្នាតប្រវែង 243.4 x 176.4 x 7.95 mm, ទម្ងន់ 487 g
~ ថ្ម 6800 mAh

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview & tinhte


Tags: Samsung tablet Galaxy Tab 4 Android 4.4 Hightech