CamNews

ទូរស័ព្ទ 

Nexus 6 របស់ Google ៖ ស៊ុមលោហធាតុ រូបរាងស្រដៀង Moto X

គេនឹកស្មានថា @evleaks បានចូលនិវត្តន៍ជាស្ថាពរទៅហើយ ប៉ុន្ដែ ថ្មីៗនេះ កំពូលទំព័របង្ហើបពី
ព័ត៌មានបែកធ្លាយ ផ្នែកផលិតផលបច្ចេកវិទ្យានេះ បានបង្ហោះរូបភាពច្បាស់ដំបូង ស្ដីអំពី Nexus
6 ។

បើយោងទៅលើរូបថតបែកធ្លាយនេះ គេជឿថា ស៊ុមរបស់ម៉ាស៊ីន Nexus 6 នេះ នឹងត្រូវបានធ្វើ
ឡើងអំពីលោហធាតុ ហើយវាត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈជ័រដែលកៀបពីខាងលើ និង
ខាងក្រោម នៅត្រង់ចំហៀងម៉ាស៊ីន ជួយឱ្យវាទទួលរលកសញ្ញាបានល្អ។ ទន្ទឹមនឹងនេះ Nexus 6
ក៏នឹងប្រើប្រាស់អ៊ីនធឺរហ្វេស Android L ដោយមានបណ្ដារូបសញ្ញា (icon) ដែលត្រូវបានរចនាថ្មី
ទាំងស្រុង បែប Google។

Google Nexus 6 នឹងមិនមែនផលិតដោយក្រុមហ៊ុន LG ដូច Nexus 4 និង Nexus 5 នោះទេ តែ
ក្រុមហ៊ុនដែលត្រូវបាន Google ឱ្យទទួលខុសត្រូវផ្នែកផលិតលើនេះ គឺ Motorola ដូច្នេះ Nexus
6 ហាក់មានរូបរាង ស្រដៀងនឹងរចនាបទរបស់  Moto X 2013 ឬ Moto X 2014 ក៏ប៉ុន្ដែ ទូរស័ព្ទ
នេះ មានរូបរាងវែងជាង។

Google Nexus 6 មានអេក្រង់ 5.9 inch កម្រិតរីសូលូសឹន QHD ហើយនេះ ក៏នឹងជាហ្វាប្លេត
(ស្មាតហ្វូនអេក្រង់ធំ) ដំបូងរបស់ស្រឡាយ Nexus ។ ចំណែកគ្រឿងម៉ាស៊ីនក្រៅពីនេះ រួមមាន
ឈីប Snapdragon 805 កម្រិត 2.65GHz , RAM 3GB, កាមេរ៉ាក្រោយ 13MP មានបំពាក់ប្រព័ន្ធ
ទប់ទល់នឹងភាពញ័រ OIS និងមានភ្លើង flash LED ចំនួន ២៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmaren/youtube


Tags: @evleaks Nexus 6 Google