ក្នុងពេលតែមួយនៃការបង្ហាញ iPhone 5 និង iPod Touch ថ្មី, Apple ក៏បានធ្វើការ
បង្ហាញនូវម៉ាស៊ីនស្តាប់ចម្រៀង iPod Nano ស៊េរីថ្មីផងដែរ។
iPod Nano ជំនាន់ទី7 មានអេក្រង់ទំហំ2,5" (ធំជាងជំនាន់ទី6 ចំនួន 1,54" និងទី5 ចំនួន 2,2")
ជាមួយកំរិតពន្លឺ 240 x 432, មានកំរាស់ស្តើង 5,4mm និងទម្ងន់ 31g។ នេះគឺជាគំរូ iPod Nano
ស្តើងជាងគេបំផុតចាប់តាំងពីមុន ដល់បច្ចុប្បន្ននេះ ហើយតួនៃម៉ាស៊ីនធ្វើអំពីអាលុយមីញ៉ូម។
Apple បានបំពាក់លើលើលិតផលនេះនូវប៊ូតុង តំឡើង និងបន្ថយសំលេង, ប៊ូតុង play/pause,
ប៊ូតុង Home, ដែលកត្តាទាំងអស់នេះបានជួយឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលប្រើច្រើន
ជាងមុន។ iPod Nano ជំនាន់ទី7 មាន 7 ពណ៌សំរាប់ឲ្យធ្វការជ្រើសរើស។
iPod Nano ជំនាន់ទី7 មានអេក្រង់ទំហំ2,5"
ផលិតផលថ្មីនេះបំពាក់នូវរន្ធ Connect ប្រភេទតូច 8-Cell Lightning ថ្មីដូច iPhone 5, ចាប់រលកវិទ្យុ
ប្រភេទ FM, Bluetooth, កម្មវិធីជាច្រើនដែលទាក់ទងនឹងការតាមដានសុខភាពរបស់ Nike+។ Icon
ទាំងអស់នៅក្នុងម៉ាស៊ីននេះ ត្រូវបាន Apple ធ្វើថ្មីជារាងរង្វង់មូល ដែលជារឿងមួយថ្មី ប្លែកបើប្រៀប
ជាមួយម៉ាស៊ីនស្តាប់ចម្រៀងធម្មតា។ចំណែករយះពេលប្រើប្រាស់ថ្មនៃ iPod Nano ថ្មីនេះអាចស្តាប់
ចម្រៀងបានជាប់គ្នារយះពេល 30ម៉ោង ដែលជារយះពេលយូរបំផុតសំរាប់ស៊េរី Nano ទាំងអស់។
វាមានទំហំមេម៉ូរីខាងក្នុង 16GB ជាមួយនឹងកាសស្តាប់ប្រភេទថ្មី EarPod។ Apple នឹងចាប់ផ្តើមទទួល
ការកុម្មង់ទិញ iPod Nano ជំនាន់ទី7 ចាប់ពីថ្ងៃទី14/9 ជាមួយតំលៃ 149$ និងធ្វើការបញ្ចេញលក់នៅ
ខែក្រោយ៕
ដោយ៖ សិលា
ប្រភព៖ TTE & VE