មិនដូចរូបភាពចចាមអារាមកាលពីពេលមុន ដែលបង្ហាញនូវរូបភាពមិនច្បាស់ ពិបាកនឹង
ធ្វើការកំនត់ ថ្ងៃនេះពួកយើងមានរូបភាពមួយចំនួនដែលច្បាស់ជាងមុន ស្តីពីសំបកផ្នែក
ខាងក្រោយរបស់ផលិតផលមួយដែលគេកំនត់ថាជា iPad mini ថ្មីរបស់ Apple។
បណ្តារូបភាពទាំងនេះគឺបានមកពីគេហទំព័រ digi.163 របស់ចិនបង្ហោះឡើង។ នៅផ្នែកខាងក្រោយ
យើងឃើញមាន logo Apple រួមជាមួយអក្សរ iPad យ៉ាងច្បាស់។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍
នោះគឺផ្នែកខាងក្រោម ដែលមាន Speaker ពីរ និងរន្ធសាកថ្មប្រភេទតូច ដូចនឹង iPhone 5។
ឧបករណ៍ដែលត្រូវបានគេកំនត់ថា ជាសំបកផ្នែកខាងក្រោយរបស់ iPad mini
Jack ដោតកាសប្រភេទ 3,5mm ត្រូវបានប្តូរដាក់នៅផ្នែកខាងលើ, ជាពិសេសផ្នែកខាងក្រោយ
មានប្រហោងរន្ធមួយ ដែលដូចទុកសំរាប់ camera។ Apple បានឲ្យដឹងថា នឹងធ្វើការបង្ហាញណែ
នាំ iPad mini នៅឯពិធីដែលនឹងប្រារព្ធនៅខែតុលា គឺមួយខែក្រោយពេលបង្ហាញ iPhone 5៕
ដោយ៖ សិលា
ប្រភព៖ TTE