CamNews

បច្ចេកវិទ្យា 

Samsung បង្ហាញ tablet កាត់ laptop ប្រើ Windows 8

ក្រោយពីខ្សែវីដេអូស្តីពីឧបករណ៍ដ៏ឆ្លាតវៃមួយ ត្រូវបានបង្ហោះលើអ៊ីនធឺណេតកាល
ពីប៉ុន្មាន
ថ្ងៃមុននេះ Samsung បានបន្តបង្ហាញបន្ថែមនូវរូបភាពគំរូឧបករណ៍សម្ងាត់
មួយនៅលើគេហ
ទំព័រ Facebook របស់ខ្លួន។

រូបភាពនោះ យើងឃើញនូវផ្នែកពីរផ្សេងគ្នាគឺ ឧបករណ៍ tablet មួយប្រើ Windows 8 និង
Keyboard ដាច់មួយ។ ប្រហែលនេះគឺជាឧបករណ៍ tablet ដែលអាចភ្ជាប់ជាមួយ Keyboard
Series 5 Hybrid
ដែលក្រុមហ៊ុនធ្លាប់បានបង្ហាញនៅ Computex 2012 គឺមិនមែនជា laptop
ដែលមានអេក្រង់បង្វិលបាន Series 5 Convertible
ឡើយ។

 tablet កាត់ laptop ប្រើ Windows 8  របស់ Samsung?

កាលពីវីដេអូលើកមុន យើងគ្រាន់តែបានដឹងត្រឹមថា ឧបករណ៍សម្ងាត់នោះមានរាងស្តើង មានប៊ិច
stylus ភ្ជាប់មកជាមួយ។ គ្រប់រឿងនឹងកាន់តែច្បាស់នៅពេលការតាំងពិពណ៌ IFA 2012 នឹងចាប់ផ្តើម
ប្រារព្ធពិធីនៅរយះពេលបីថ្ងៃទៀត៕

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Samsung tablet laptop Windows 8 hightech