CamNews

ព័ត៌មានបច្ចេកវិទ្យា 

ម៉ូដែល Concept ថ្មីមួយទៀតនៃ iPhone 6 មានលំនាំតាម Style Lumia

ដោយយកតាមលំនាំខ្លះៗពីស៊េរីស្មាតហ្វូន Lumia, Tablet iPad ក៏ដូចជាចំនុចលេចធ្លោមួយចំនួន របស់ស្មាតហ្វូន HTC, ម៉ូដែល Concept iPhone 6 របស់អ្នករចនាម៉ូត KOBi SNiR កំពុងតែទទួលបាន នូវការចាប់អារម្មណ៍ច្រើន ពីពិភពអ្នកបច្ចេកវិទ្យា។

បណ្តាគំរូម៉ូដែល Concept របស់ iPhone ជំនាន់បន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែលេចចេញមក ជាច្រើនហូរហែរ។ វាគឺជាម៉ូដែល ថ្មីមួយ ដែលនឹងមាន ការផ្លាស់ប្តូររូបរាង ខាងក្រៅ ថ្មីស្រឡាងមួយ ហើយត្រូវបាន គេរំពឹងទុកថា នឹងធ្វើព្យុះធ្វើភ្លៀង យ៉ាងខ្លាំងមួយ នៅក្នុងពិភពស្មាតហ្វូន ពេលវាបង្ហាញខ្លួន មិនខានឡើយ។

ជាក់ស្តែង កាលពីពេលថ្មីនេះ អ្នករចនាម៉ូតមានឈ្មោះថា KOBi SNiR បានបញ្ចេញនូវ ម៉ូដែល Concept របស់ខ្លួនមួយ ជាមួយនឹងរូបរាង ស្អាតប្លែកភ្នែក មានពណ៌លឿងស្រស់ ដែលមើលទៅ គឺស្រដៀងទៅនឹង បណ្តាស៊េរីស្មាតហ្វូន Lumia របស់ Nokia ដូច្នេះដែរ។ 

សូមប្រិយមិត្តទស្សនា បណ្តារូបភាពនៃម៉ូដែល Concept iPhone 6 ថ្មីមួយទៀត ខាងក្រោមនេះ ទាំងអស់គ្នា៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Galaxy S5 អាចបង្ហាញខ្លួន នៅក្នុងខែកុម្ភះ ជាមួយនឹងថ្ម 4000 mAh មានពីរម៉ូដែល ផ្សេងគ្នា
- មានជនរងគ្រោះម្នាក់ទៀតហើយ បានឆក់ស្លាប់ដោយសារប្រើ iPhone ពេលកំពុងសាកថ្ម

- ចោរលួច iPhone ម្នាក់បានកត់លេខទូរស័ព្ទជិត ១ពាន់លេខ ផ្ញើឲ្យម្ចាស់ទូរស័ព្ទវិញ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 6 image concept inspire Lumia smartphone Apple Hightech