Samsung បានឲ្យដឹងថា ពួកគេនឹងប្រារព្ធព្រឹត្តិការណ៍ Premiere 2013 នៅថ្ងៃទី ២០ ខែមិថុនា
ខាងមុខនេះ នៅទីក្រុង London។ លទ្ធភាពច្រើនពួកគេនឹងបង្ហាញខ្លួន Galaxy S4 Zoom នៅ
ក្នុងព្រឹត្តិការណ៍នោះ។ មុននេះ ប៉ុន្មានថ្ងៃ S4 Active ត្រូវបានបង្ហាញណែនាំយ៉ាងលឿនបំផុត។
រូបភាពដែល Sammobile បង្ហោះនៅថ្ងៃនេះ បានឲ្យឃើញថា S4 Zoom មានរាងដូចការរួមបញ្ចូល
គ្នារវាង S3 និង Galaxy Camera ជាមួយផ្នែកខាងមុខជាទូរស័ព្ទ និងផ្នែកខាងក្រោយ ជាកាណុង
កាមេរ៉ាធំ ដែលមានសមត្ថភាព បង្រួមពង្រីកបាន។ ជាក់ស្តែង វាត្រូវបានកើនឡើងនូវកម្រាស់
ច្រើន ដើម្បីសមស្របនូវការរចនាម៉ូតនេះ។
ស្តីពីរូបសណ្ឋាន Galaxy S4 Zoom ប្រើប្រាស់អេក្រង់ទំហំ 4.3-inch sAMOLED ជាមួយកំរិតពន្លឺ
qHD 960 x 540 pixel, CPU dual core ល្បឿន 1.6GHz។ Camera ក្រោយទំហំ 16 megapixel
រួមជាមួយ optical zoom 10x។
មេម៉ូរីក្នុង 8GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ទំហំ 64GB ប្រើ Android 4.2.2 Jelly Bean ជាមួយ
Interface Touch-Wiz Nature UX។ ចំពោះរូបសណ្ឋានជាក់ស្តែងរបស់ S4 Zoom អាចនឹងមានការ
ផ្លាស់ប្តូរ នៅពេលវាបង្ហាញខ្លួនជាផ្លូវការ៕
ដោយ៖ សិលា
ប្រភព៖ TTE