Samsung បានធ្វើការសង្កត់ធ្ងន់ថា Galaxy S6 គឺជា “ស្មាតហ្វូន Selfie” នៅក្នុងវីដេអូផ្សាយពាណិជ្ជថ្មីបំផុតមួយរបស់ ខ្លួន។
អាន៖ Samsung និង IBM មានចំនួនប៉ាតង់ ច្រើនជាងគេបំផុត នៅពាក់កណ្តាលដើមឆ្នាំ ២០១៥
អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦
កាមេរ៉ាមុខរបស់ Galaxy S6 សព្វថ្ងៃមិនត្រូវបានអតិថិជនប្រើប្រាស់ភាគច្រើនចាប់អារម្មណ៍នោះទេ។ ប៉ុន្តែនៅក្នុងឃ្លីបវីដេអូ ថ្មីដែលបានបង្ហោះនៅលើអ៊ីនធឺណេត Samsung បានសង្កត់ធ្ងន់ថា Galaxy S6 គឺជា “ស្មាតហ្វូន Selfie”។
បើតាមប្រភពពី Samsung ស្មាតហ្វូន Galaxy S6 អាច “ផ្លាស់ប្តូររបៀប ការថតរូប Selfie របស់អ្នក” ជាមួយនឹងកាមេរ៉ាមុខ 5MP រួមជាមួយសមត្ថភាពថតរូប បានទំហំមុំធំឡើងដល់ 120o។ កត្តាទាំងនេះ នឹងជួយឲ្យការថតរូបបណ្តារូបភាព Welfie (Selfie ចំនួនមនុស្សច្រើន) យ៉ាងងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។ Samsung ក៏បាននិយាយបន្ថែមឲ្យដឹងថា “បើ សិនជាមាន Galaxy S6 នៅក្នុងដៃ អ្នកមិនចាំបាច់ត្រូវការប្រើប្រាស់ ដងថតរូប Selfie ទៀតទេ”។ ជាក់ស្តែងពេលបច្ចុប្បន្ន នេះ ដងថតរូប Selfie នៅតែទទួលបានភាពពេញនិយមខ្លាំង នៅលើទីផ្សារ៕
អាន៖ វត្តមាន Apple Watch បានធ្វើឲ្យបរិមាណលក់ នាឡិកាស្វ៊ីស មានការធ្លាក់ចុះ
ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview