អ្នកប្រើប្រាស់ជាច្រើននាក់ បានធ្វើការរអ៊ូរទាំ នៅលើគេហទំព័រ MacRumors ស្តីពីស្ថានភាពដែលបណ្តា iPhone របស់ពួកគេ បានជួបបញ្ហា Error "គាំងចេញស្គ្រីនពណ៌ខៀវ" ដូចទៅនឹងបណ្តាកុំព្យូទ័រដែលប្រើ Windows ដែរ។
អាន៖ iPhone 6 នៅពេលចង់លក់វិញ ទទួលបានតម្លៃ ជាង iPhone ម៉ូដែលផ្សេងៗទៀត
(រូបភាព៖ The Verge)
អតិថិជនមួយចំនួនរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ T-Mobile បន្ទាប់ពីប្រើប្រាស់ iPhone មួយរយះពេលមក ពួកគេក៏បានរអ៊ូរទាំ ចំពោះស្ថានភាពនៃឧបករណ៍របស់ពួកគេ តែងតែជាប់គាំង បិទបើកម៉ាស៊ីនខ្លួនឯង ហើយពេលខ្លះ ក៏លេចចេញនូវបញ្ហា Error "គាំងចេញស្គ្រីនពណ៌ខៀវ" ដូចទៅនឹងបណ្តាកុំព្យូទ័រដែល ប្រើ Windows ដែរ។ បណ្តាគំរូ iPhone ដែលកំពុងតែជួបបញ្ហានេះរួមមាន Phone 5s, iPhone 6 និង iPhone 6 Plus ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 8.1 ឬ 8.3។
អតិថិជនម្នាក់បានចែករំលែក ដោយនិយាយដូច្នេះ "សួស្តីអ្នកទាំងអស់គ្នា! ព្រឹកនេះស្មាតហ្វូន iPhone 6 របស់ខ្ញុំ (ទិញបាន ៤ខែ) ចាប់ផ្តើមលេចចេញបញ្ហា បិទបើកម៉ាស៊ីនដោយខ្លួនឯង ក្នុងរយះពេល ២០ ឬ ៣០នាទីម្តង ក្នុងពេលដែលភាគច្រើនខ្ញុំបានទុក iPhone ស្ថិតក្នុង "Mode Lock" អេក្រង់។ ទន្ទឹមនឹងនោះ មានពេលខ្លះអេក្រង់របស់វា បានប្តូរទៅជាពណ៌ខៀវ រយះពេល ២វិនាទី មុនពេលដែលវាត្រូវបិទបើក ម៉ាស៊ីនឡើងវិញដោយខ្លួនឯងនោះ។
អាន៖ ស្មាតហ្វូនប្រើ Chip 10 Core នឹងបង្ហាញខ្លួន នៅខែតុលា ឆ្នាំនេះហើយ
បច្ចុប្បន្ន T-Mobile នៅមិនទាន់ធ្វើការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ ចំពោះបញ្ហានេះ ប៉ុន្តែ សមាជិកមួយចំនួនរបស់ Forum Reddit បានឲ្យដឹងថា បណ្តាបុគ្គលិកផ្នែកគាំទ្រអតិថិជន បានឲ្យពួកគេ ដឹងថា មូលហេតុនៃការ Error នេះ គឺវាលេចចេញពីអង្គចងចាំ។ នៅចំពោះមុខ T-Mobile បានណែនាំ អ្នកប្រើប្រាស់ ឲ្យធ្វើការបិទបើកម៉ាស៊ីនឡើងវិញ ដោយចុចប៊ូតុង Power នៅពេលដែលបានជួបបញ្ហា ខាងលើ។ បើសិនជាបញ្ហានេះ នៅតែបន្តកើតមានទៀត ចូរអ្នកធ្វើការ Save ទុកឯកសារទិន្នន័យ ហើយ ធ្វើការ Restore ម៉ាស៊ីនតាមរយះ iTunes៕
អាន៖ iPhone ថ្មី នឹងលែងមានខ្សែជ័រប្លាស្ទិចកាត់ទទឹង តួនៃស្មាតហ្វូនទៀតហើយ
ប្រែសម្រួល៖ ករុណា
ប្រភព៖ GsmArena, Vreview