តាមព័ត៌មានផ្ទៃក្នុងរបស់ Apple ចចាមអារាមនៅលើគេហទំព័របច្ចេកវិទ្យា 9to5Mac, Apple នឹង
ចាត់ទុកជាផ្លូវការនូវ iPhone ជំនាន់ដំបូង ចូលក្នុងបញ្ជីផលិតផល "ហួសសម័យកាល" នៅថ្ងៃទី
១១ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ។
ប្រភពព័ត៌មាននៅលើគេហទំព័រ Customer Care របស់ Apple ស្រាយបញ្ជាក់ថា: "បណ្តាផលិត
ផលហួសសម័យ (obsolete products) គឺជាបណ្តាផលិតផលដែលបានបង្ហាញខ្លួនបាន ៧ឆ្នាំ
ហើយ និងលែងមានសេវាផ្គត់ផ្គង់ទៀត។ Apple នឹងបញ្ឈប់សេវាកម្ម Hardware សំរាប់បណ្តា
ផលិតផលហួសសម័យ(គេលែងប្រើ) ទាំងអស់របស់ក្រុមហ៊ុន។ បណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម
មិនអាចធ្វើការកុម្មង់ទិញ នូវគ្រឿងបន្លាស់ សំរាប់ឧបករណ៍ដែលហួសសម័យទាំងនោះឡើយ" ។
ចាប់ពីថ្ងៃទី១១ ខែមិថុនា បណ្តាអ្នកប្រើ iPhone ជំនាន់ដំបូងដែលផលិតនៅឆ្នាំ ២០០៧ នឹងមិន
ទទួលបានសេវាកម្ម Care ពីបណ្តាហាង Apple Store ទៀតឡើយ។ តាមបញ្ជីរបស់ Apple នេះ
ផងដែរ iPhone 3G នឹងក្លាយជាផលិតផលហួសសម័យបន្ទាប់ នៅឆ្នាំក្រោយ, iPhone 3GS នៅឆ្នាំ
២០១៥ និង iPhone 4 នៅឆ្នាំ ២០១៦ ៕
ដោយ៖ សិលា
ប្រភព៖ VReview