CamNews

ទូរស័ព្ទ 

បណ្ដាស្មាតហ្វូន ត្រូវគេទន្ទឹងរង់ចាំបំផុត ក្នុងខែកញ្ញា ឆ្នាំ ២០១៤

ត្រីមាសទីបួននៃឆ្នាំនេះ នឹងក្លាយជាពេលវេលាមួយដ៏ក្ដៅគគុក និងទាក់ទាញចំណាប់អារម្មណ៍
បំផុត ក្នុងការប្រកួតប្រជែង ក៏ដូចជាការប្រៀបធៀបនៃបណ្ដាក្រុមហ៊ុនស្មាតផលិតទូរស័ព្ទឆ្លាត
វៃ។ ក្រុមហ៊ុននិមួយៗ សុទ្ធតែចង់បញ្ចេញ “កូនអុក” សំខាន់បំផុតរបស់ខ្លួន ដើម្បីទាក់ទាញអ្នក
ប្រើប្រាស់។ ខាងក្រោមនេះ គឺជាបណ្ដាកំពូលស្មាតហ្វូន ដែលកំពុងត្រូវបានគេទន្ទឹមរង់ចាំជាទី
បំផុតនាចុងឆ្នាំនេះ។

iPhone 6 របស់ Apple


ជាចុងក្រោយ Apple ក៏បានកំណត់យកថ្ងៃទី ៩កញ្ញា ដើម្បីបញ្ចេញផលិតផលកំពូលៗរបស់ខ្លួន
ក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ ទើបបានផ្ញើលិខិតទៅកាន់ក្រុមអ្នកសារព័ត៌មាន អញ្ជើញពួកគេឱ្យ
ចូលរួម យកព័ត៌មានក្នុងមហាព្រឹត្តិការណ៍ឧទ្ទេសនាមផលិតផល នៅថ្ងៃទី ៩កញ្ញាខាងមុខ។

ប្រភពព័ត៌មានមួយចំនួនបានចុះផ្សាយថា ព្រឹត្តិការណ៍​របស់​ Apple នេះ នឹងមានវត្តមានរបស់
ស្មាត​ហ្វូន iPhone 6 កំណែ 4.7 inch និង ហ្វាប្លេត iPhone L (iPhone 6 កំណែ 5.5 inch) រួមនឹង
កងដៃឆ្លាតវៃ ដំណើរការដោយ iOS ដែលយើងតែងតែហៅថា iWatch របស់ Apple ។

Samsung Galaxy Note 4


ក្នុងមួយរយៈពេលចុងក្រោយនេះ ស្មាតហ្វូន Galaxy Note 4 របស់ Samsung ក៏មិនចាញ់ស្មាត​
ហ្វូន iPhone 6 របស់ Apple ប៉ុន្មាននោះដែរ ដោយវាត្រូវបានបណ្ដាគេហទំព័របច្ចេកវិទ្យាធំៗ
លើកយកមកចុះផ្សាយជាបន្តបន្ទាប់ ក្នុងនោះ មានដូចជាទំព័រ GSMarena, Phonearen ។ល។

Galaxy Note 4 ត្រូវបានគេជឿថា ជាស្មាតហ្វូនខ្លាំង និងប្រណិតបំផុត របស់ Samsung ក្នុងឆ្នាំ
២០១៤ ដោយមានអេក្រង់ QHD 5,7 inch, RAM 3 GB, អង្គចងចាំក្នុងម៉ាស៊ីន 32 GB, កាមេរ៉ា
ក្រោយ 16 megapixel និងកាមេរ៉ាមុខ 4 megapixel ។

មុខងារពិសេសៗ មួយ​ចំនួនដូចជា សេនសឺរស្កេតក្រយៅដៃ សេនសឺរវាស់កម្រិតវិទ្យុសកម្មនៃ
កំដៅ​ព្រះអាទិត្យ និងសេនសឺរស្កេនកែវភ្នែក ឬអេក្រង់កោងជាដើម គឺអាចនឹងបង្ហាញខ្លួន នៅ
លើស្រឡាយ Note ជំនាន់ថ្មីនេះផងដែរ។

Sony Xperia Z3


នេះគឺជាហ្វាប្លេតជំនាន់បន្ទាប់របស់ក្រុមហ៊ុន Sony ក្រោយពី Xperia Z Ultra បានបង្ហាញខ្លួនមុន
នេះ។ Xperia Z3 នឹងមានរូបរាងដ៏ស្រស់ស្អាត និងតុល្យភាពជាងកំណែមុន ដោយវាប្រើប្រាស់
អេក្រង់ 6 inch Ultra HD ។

Xperia Z3 បំពាក់អេក្រង់ដែលមានរីសូលូសឹនឡើងដល់ 3840 x 2160 pixel, ប្រូសេសឺរ BXL
Atom 4-core 3GHz, RAM 4GB, អង្គចងចាំក្នុងម៉ាស៊ីន 128GB និងមានរន្ធ microSD អាចបន្ថែម
ដល់ 128GB ។ កាមេរ៉ារបស់ Xperia Z3 នៅតែប្រើប្រភេទ 20 megapixel ប៉ុន្ដែ អាចថតវីដេអូ
កម្រិត 4K យ៉ាងច្បាស់ ត្រជាក់ភ្នែក រួមនឹងមុខងារទប់ទល់នឹងរំញ័រផងដែរ។

កាមេរ៉ាខាងមុខ 8 megapixel , សម្លេង stereo, ថាមពលថ្ម 6,000mAh ។ ស្មាតហ្វូន Xperia Z3
នេះ ដំណើរការដោយប្រព័ន្ធ Android ថ្មីបំផុត ចំណែកឯកម្រាស់របស់វា គឺត្រឹមតែ 6,1ម.ម ហើយ
គែមអេក្រង់ក៏អាចរាប់បានថា ជាមហាស្ដើងផងដែរ។

Nokia Lumia 830


ថ្វីបើថ្ងៃបង្ហាញខ្លួនរបស់ Lumia 830 ត្រូវបានគេជឿថា ជិតនឹងមកដល់ ប៉ុន្ដែ ព័ត៌មានទាក់ទិននឹង
​គ្រឿងម៉ាស៊ីនរបស់ស្មាតហ្វូននេះ នៅតែជារឿងអាថ៌កំបាំងសម្រាប់អ្នករាល់គ្នា។ ប៉ុន្ដែ យោង
តាមព័ត៌មានមិនផ្លូវការមួយ​ចំនួន ឱ្យ​ដឹង​ថា Lumia 830 នឹងប្រើប្រាស់អេក្រង់ 5 inch ដែលមាន
រីសូលូសឹន HD 720p ។

ស្មាត​ហ្វូន Lumia 830 របស់ Microsoft នឹងប្រើឈីប 4-core របស់ Qualcomm និងប្រើប្រព័ន្ធប្រតិ
បត្តិ Windows Phone 8.1 ថ្មីបំផុតមកពី Microsoft ។ Lumia 830 ក៏អាចនឹងត្រូវបានបំពាក់ឡែន
Zeiss ដែលប្រើបច្ចេកវិទ្យា Pureview មានរីសូលូសឹន ឡើងដល់ 20.7 Mpx ។

តាមប្រភពព័ត៌មានមួយចំនួន ស្មាតហ្វូននេះ នឹងត្រូវបានឧទ្ទេសនាម នៅក្នុងព្រឹតិ្តការណ៍មួយនៃ
ពិព័រណ៍ IFA 2014 ដែលនឹងត្រូវបានប្រារព្ធឡើង នៅដើមខែកញ្ញាខាងមុខ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ pocket-lint


Tags: iPhone 6 Samsung Galaxy Note 4 Sony Xperia Z3 Nokia Lumia 830 look forward